We TV Cambodia

សហគ្រិនខ្មែរ (KE) បានរៀបចំ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ដើម្បីឆ្លើយតបទៅនឹងវិបត្តិជាសាកលនៃការរីករាលដាលនៃកូវីដ-១៩

សហគ្រិនខ្មែរ (KE) បានរៀបចំ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ដើម្បីឆ្លើយតបទៅនឹងវិបត្តិជាសាកលនៃការរីករាលដាលនៃកូវីដ-១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជាសាកលនៃការរីករាលដាលនៃកូវីដ-១៩ ដែលបង្កផលប៉ះពាល់ទៅដល់ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា សហគ្រិនខ្មែរ (KE) បានរៀបចំ “កញ្ចប់ជំនួយសហគ្រិនខ្មែរ” ដែលជាដំណោះស្រាយយុទ្ធសាស្ត្រទៅកាន់បញ្ហាមួយចំនួន ដែលសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីកំពុងតែប្រឈមនាពេលនេះ។

កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាដំណោះស្រាយយុទ្ធសាស្ត្រទៅកាន់បញ្ហាមួយចំនួន ដែលសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីកំពុងតែប្រឈមដោយសារវិបត្តិជាសកលនេះ។

បន្ថែមពីនេះ កញ្ចប់ជំនួយសហគ្រិនខ្មែរ នឹងផ្ដល់ជូននូវការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងទម្រង់ផ្សេងៗដូចជា មូលនិធិជំនួយ ការវិនិយោគ ការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ក្នុងការគ្រប់គ្រងហានិភ័យ និងការផ្ដល់ជាការិយាល័យធ្វើការរួម

បើតាម សហគ្រិនខ្មែរ បានឲ្យដឹងថា គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ វិនិយោគ និងគ្រប់គ្រងបរធន ពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងផ្ដល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានដូចជាសហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ (innovative startups) សហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល(potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៍(innovation) និងការបង្កើតតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចកម្ពុជា៕

 

Related Articles