We TV Cambodia

សហគ្រាសជាង១០០ បានទទួលកម្ចីពីរដ្ឋាភិបាលចំនួនជាង ១០លានដុល្លារ

សហគ្រាសជាង១០០ បានទទួលកម្ចីពីរដ្ឋាភិបាលចំនួនជាង ១០លានដុល្លារ
កសិដ្ឋានដែលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ (ប្រភព៖ Agricultural and Rural Development Bank of Cambodia)

ម្ចាស់កសិដ្ឋាន និងសហគ្រាសជាង១០០ ទទួលបានកម្ចីពីធនាគារអភិវឌ្ឍជនបទ ដើម្បីជួយសង្រ្គោះក្នុងពេលជួបវិបត្តិកូវីដ១៩ ដែលធ្វើឲ្យអាជីវកម្មនោះនៅតែដំណើរការរលូន ដោយជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ។

កសិករដែលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ (ប្រភព៖ Agricultural and Rural Development Bank of Cambodia)

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍជនបទ បានឲ្យដឹងថា ក្នុងកំលុងពេលកូវីដ១៩នេះ រដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ថវិការដល់ធនាគារចំនួន២ គឺធនាគារអភិវឌ្ឍជនបទ និងធនាគារសហគ្រាសធុនតូច និងមធ្យម SME Bank ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារកូវីដ១៩។ ធនាគារអភិវឌ្ឍជនបទ បានស្នើរសុំទឹកប្រាក់ប្រមាណ ៤៥លានដុល្លារ សម្រាប់សហគ្រាសចំនួន ៤៥០សហគ្រាស ប៉ុន្តែទើបតែបានជាង ១០លានដុល្លារបុណ្ណោះ សម្រាប់សហគ្រាសជាង១០០។

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍជនបទ (ប្រភព៖ info.gov)

ឯកឧត្តម បានបញ្ជាក់ថា អ្នកដែលអាចទទួលបានគម្រោងហរិញ្ញប្បទាននេះរួមមាន ប្រជាកសិករ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វនិងវារីវប្បកម្ម និងសហគ្រាសដែលនាំចេញផលិតផលសម្រេច និងពាក់កណ្តាលសម្រេចដែលកែច្នៃពីកសិឧស្សាហកម្ម និងផលិតផលចំណីអាហារមានប្រភពពីផលកសិកម្ម ។

សហគ្រាសដែលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ (ប្រភព៖ Agricultural and Rural Development Bank of Cambodia)

សូមជម្រាបថា កាលពីខែកុម្ភៈកន្លងទៅ សម្ដេច ហ៊ុន សែន បានសម្រេចដាដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបដើម្បីគាំទ្រដល់បងប្អូនប្រជាកសិករ និងសហគ្រាសធុនតូច និងធម្យម ក្នុងការដោះស្រាយផលប៉ះពាលដោយវិបត្តិកូវីដ១៩។

អត្ថបទដោយ៖ Nevin

Related Articles