We TV Cambodia

សហគមន៍អឺរ៉ុប ទំនងជាបើកទ្វារទៅកាន់ប្រទេសវៀតណាម ខណៈដែលនឹងបិទទីផ្សារពីកម្ពុជា

សហគមន៍អឺរ៉ុប ទំនងជាបើកទ្វារទៅកាន់ប្រទេសវៀតណាម ខណៈដែលនឹងបិទទីផ្សារពីកម្ពុជា
រូបភាពឯកសារ

សហគមន៍អឺរ៉ុបត្រូវបានគេរំពឹងទុកថា ទំនងជានឹងបើកទីផ្សារបង្វែរទិសដៅទៅកាន់ប្រទេសវៀតណាម វិញ ក្រោយពេលសម្រេចថា នឹងបិទទ្វារពីប្រទេសកម្ពុជា។ កិច្ចប្រជុំត្រូវបាន​ធ្វើឡើងនៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នាក់ការកណ្ដាលសហគមន៍អឺរ៉ុប ក្នុងទីក្រុង ប្រ៊ុយសែល។

ការផ្លាស់ប្តូរនេះបញ្ជាក់ពីការបង្កើននូវភាពជាដៃគូរបស់អឺរ៉ុបដែលលើសពីការធ្វើសេរីភាវូបនីយកម្ម និងត្រូវបានភ្ជាប់ជាមួយការប្តេជ្ញាចិត្តចំពោះបទដ្ឋានបរិស្ថានការងារ និងសង្គម។

សមាជិកសភាសហភាពអឺរ៉ុបនឹងធ្វើការបោះឆ្នោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះឲ្យទៅខាងប្រទេសវៀតណាម ដែលជាកតិកាសញ្ញាដ៏ទូលំទូលាយបំផុតរបស់សហភាពអឺរ៉ុបជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ហើយវាក៏ជាលើកទី២ ផងដែរ សម្រាប់សហភាពអឺរ៉ុបជាមួយសមាជិក នៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ជាក់ស្ដែងណាស់ គណៈកម្មការ ពាណិជ្ជកម្មអន្តរជាតិនៃសភាអ៊ឺរ៉ុបកាលពីខែមុន ក៏បានគាំទ្រស្នើឲ្យសភាទាំងមូល ជ្រើសវៀតណាម ។

ក៏មានក្រុមអ្នកប្រឆាំងផងដែរ ដោយលើកឡើងអំពី ករណីរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ដោយមានការមើលឃើញពីអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស។​ សំណើរចង់ឲ្យវៀតណាម រៀបចំឡើងវិញ បំពេញនូវ​កិច្ចសន្យា រៀបចំឲ្យបានត្រឹមត្រូវពេញលេញ ដោយផ្ដល់សិទ្ធិសេរីភាពដល់​កម្មករក្នុងការប្រមូលផ្ដុំ និងកែប្រែកំហុសពាក្យសម្ដីរបស់ខ្លួនធ្លាប់និយាយថា​នឹងចាប់អ្នករិះគន់រដ្ឋាភិបាល ចូលគុកឲ្យអស់។

លោក Phil Hogan អ្នកតំណាងពាណិជ្ជកម្មសហភាពអឺរ៉ុប បានប្រាប់សមាជិកសភាក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារថា ស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាមពិតជារឿងគួរឲ្យព្រួយបារម្ភ ដែលវៀតណាមគួរព្យាយាមដោះស្រាយបញ្ហា និងបំពេញកង្វះខាតត្រង់ចំនុចនេះ។ កិច្ចព្រមព្រៀងដែលអាចចូលជាធរមាននៅក្នុងខែកក្កដាខាងមុខនេះ នឹងលុបចោលពន្ធគយចំនួន ៩៩% ក្នុងរយៈពេល ១០ឆ្នាំ សម្រាប់ការនាំចូលមួយចំនួនដូចជា ឡាន និងស្រាបៀរ។ បន្ថែមពីនេះទំនិញវៀតណាមជាច្រើនទៀតនឹងទទួលបានអត្ថប្រយោជន៍ពីការចូលទៅកាន់ទីផ្សារអឺរ៉ុបដែលស្ថិតនៅក្រោមគម្រោងដែលផ្ដល់ជូនប្រទេសក្រីក្រកំពុងអភិវឌ្ឍ។

នាយកប្រតិបត្តិសហភាពអ៊ឺរ៉ុបបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ក្រាបលើក្រុមប្រឆាំងក្រុមសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលបីឆ្នាំកន្លងមក។ លោកបានបន្ដទៀតថា ក្រុមហ៊ុន ស្បែកជើង និង សម្លៀកបំពាក់ល្បីៗពិភពលោក ក៏បានស្នើរឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើកំណែរទម្រង់នេះ ប៉ុន្ដែជាលទ្ធផល​សម្ដេច បាននិយាយថា ប្រជាជនកម្ពុជា​​មិនឱនក្បាល ចំពោះតម្រូវការបរទេសឡើយ។

គណៈកម្មការអឺរ៉ុបគ្រោងនឹងដកការអនុគ្រោះពន្ធ (EBA) ពីកម្ពុជាក្រោមគម្រោង “ អ្វីៗទាំងអស់លើកលែងតែអាវុធ ” (EBA) សំរាប់ប្រទេសចំនួន ៤៨ ដែលក្របំផុតនៅលើពិភពលោក។ ខណៈដែលប្រទេសកម្ពុជា ជាប្រទេសទទួលបានផលចំណេញខ្ពស់ជាងគេទី២ នៃ EBA ក្នុងឆ្នាំ ២០១៨ នៅពីក្រោយប្រទេសបង់ក្លាដែស ដោយការនាំចេញសរុបរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបានឈានដល់ចំនួន ៥.២៥ ពាន់លានអឺរ៉ូ (៥.៧៣ ពាន់លានដុល្លារ) នៅឆ្នាំ ២០១៨ ពោលគឺកើនឡើង ១៤% បើធៀបនឹងឆ្នាំ ២០១៦។

អត្ថបទដោយ៖ Stince

ប្រភព៖ Reuters

Related Articles