ភ្នំពេញ៖ កិច្ចប្រជុំរួមកាលពីម្សិលមិញរបស់ សហភាពអឺរ៉ុប អំពីសេចក្ដីសម្រេចនូវយន្ដការបន្ទាប់ ប្រព័ន្ធ EBA មកលើកម្ពុជា ជាលទ្ធផល ត្រូវបានបង្ហាញថា កម្ពុជានឹងត្រូវបាន ទទួលការសម្រេចដក ប្រព័ន្ធអនុគ្រោះពន្ធ មួយចំណែកខ្លះ គឺមិនទាំងស្រុងនោះទេ។
សហភាពអឺរ៉ុបកាលពីល្ងាចថ្ងៃពុធនេះបានប្រជុំជាផ្លូវការ សម្រេចដក ប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា ក្រោមប្រធានបទ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” មួយផ្នែកទៅលើមុខទំនិញមួយចំនួន ដែលការសម្រេចនេះ នឹងធ្វើឲ្យប៉ះពាល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនៃការនាំចេញ ទំនិញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សេចក្តីសម្រេច នឹងធ្វើឲ្យប៉ះពាល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់ ទំនិញសម្រាប់ធ្វើដំណើរ និងស្ករជាដើម ហើយបើគិតជាទឹកប្រាក់វិញ ប្រមាណ ១១០០លានដុល្លារជារៀងរាល់ឆ្នាំ ត្រូវនឹង ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ ៥៨០០លានដុល្លារអាមេរិក។ សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើង ក្រោមរូបភាព ដែលកម្ពុជា មានករណីរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងផ្នែកសង្គមស៊ីវិល។
លោក Josep Brrell មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកការបរទេស សុវត្ថិភាពនរយោបាយ និងជាអគ្គនាយកសហភាពអឺរ៉ុបទៀតនោះ បានថ្លែងថា ក្នុងកំលុងពេលនៃការត្រួតពិនិត្យនៅកម្ពុជា គឺមើលឃើញថា មានករណីនៃការរំលោភបំពាន សិទ្ធិមនុស្ស សិទ្ធិនរយោបាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ។ សហភាពអឺរ៉ុប មិនឈឱបដៃមើលឃើញ នូវទង្វើររូបភាពបែបនេះបានទេ ជាពិសេស គឺការមើលឃើញរូបភាពធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ និង សិទ្ធិជជែកដេញដោល ក៏ត្រូវបាន ស្ងប់ស្ងាត់ផងដែរ។ សេចក្ដីសម្រេចនៃការដកប្រព័ន្ធអនុគ្រោះពន្ធ គឺឆ្លុះបញ្ចាំង ពីគោលជំហរយ៉ាងរឹងមាំ ទៅកាន់ប្រជាជនកម្ពុជា ម្យ៉ាងវិញទៀត វាក៏អាចជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ស្ដាប្រព័ន្ធសិទ្ធិទាំងឡាយឲ្យល្អប្រសើ ប្រសិនជាចង់បានប្រព័ន្ធអនុគ្រោះពន្ធនោះឡើវិញ។
លោក Phil Hogan បានថ្លែងថា សហភាពអឺរ៉ុប និងប្ដេជ្ញាចិត្ដជួយជ្រោមជ្រែង សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឈសង្គមតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ តែយ៉ាងណាក៏ដោយ ការឆ្លើយតបទៅនឹងសេចក្ដីសម្រេចនៃការគោរពសិទ្ធិមនុស្ស ពីកម្ពុជា សម្រាប់ពួកយើងនៅទាន់បាននោះឡើយ។ ពួកយើងអាចទទួលស្គាល់ថា ទម្រង់នេះអាចមានការកែប្រែ ប៉ុន្ដែក៏ស្ថិតក្នុងស្ថានភាព ព្រួយបារម្ភ។ គោលដៅរបស់ សហភាពអឺរ៉ុប គឺចង់ឃើញនូវកម្ពុជា បញ្ចប់នូវបញ្ហារំលោពសិទ្ធិមនុស្ស ហើយឈលើគោលការណ៍អភិវឌ្ឈន៍ឲ្យរីកចម្រើន ។
គូសបញ្ជាក់ផងដែរថា ទីផ្សារអឺរ៉ុបគឺជាដៃគូធំបំផុត សម្រាប់នាំចេញទំនិញរបស់កម្ពុជា អត្រាប្រាក់ចំនូល ៤៥គាគរយ ទទួលបានការនាំចេញកាលពីឆ្នាំ២០១៨ ដែលមានទំហំទឹកប្រាក់ដល់ទៅ ៥៨០០លានដុល្លារអាមេរិក ដែលចំនួនកើនឡើងទ្វេដង បើធៀបទៅនឹងកាលឆ្នាំ២០១៣។ ហើយសហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំម្ដងទៀតនៅថ្ងៃទី១២ ខែសីហា ដើម្បីសម្រេចទាំងស្រុងនៃការដកប្រព័ន្ធអនុគ្រោះ EBA ប្រសិនបើកម្ពុជានៅតែមិនកែប្រែ ទំលាប់ ខណៈពេលនេះ អាចសម្រេចដកត្រឹមតែចំនុចខ្លះតែប៉ុណ្ណោះ។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
