We TV Cambodia

សសៃឈាមលាងបានល្អ និងគ្មានខ្លាញ់ ដោយគ្រាន់តែទទួលទានអាហារមួយប្រភេទនេះ

សសៃឈាមលាងបានល្អ និងគ្មានខ្លាញ់ ដោយគ្រាន់តែទទួលទានអាហារមួយប្រភេទនេះ

សុខភាពគឺជារឿងសំខាន់ដែលយើងគ្រប់គ្នា គួរចាំបាច់មើលថែទាំ ក្នុងនោះរបបអាហារក៏ជាកត្តាដ៏សំខាន់ដែលយើងគួរតែគិតគូរផងដែរ។ ខ្លាញ់ក្នុងសរសៃឈាម គឺជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលបង្កឲ្យកើតជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ។ បើយោងតាមអ្នកជំនាញប្រទេសចិន បានបង្ហាញថា ការទទួលទានអាហារដើម្បីបង្ការខ្លាញ់ក្នុងសរសៃឈាម គឺជាអ្វីដែលគួរធ្វើជាចាំបាច់។

អ្នកដែលមានសុខភាពល្អ ហើយចង់ការពារខ្លាញ់ក្នុងសរសៃឈាម ក្រៅពីធ្វើលំហាត់ប្រាណ គួរតែយកចិត្តទុកដាក់ជាពិសេសចំពោះរបបអាហារប្រចាំថ្ងៃ។ ក្នុងចំណោមអាហារជាច្រើន សណ្តែកដី ត្រូវបានគេចាត់ទុកជាឱថស ដ៏ល្អបំផុតក្នុងការលើកកម្ពស់សុខភាព និងជាអាហារបំប៉ន ព្រោះវាមានផ្ទុកសារធាតុ Resveratrol ដែលមានប្រសិទ្ធភាព ក្នុងការទប់ស្តាត់ ការប៉ះពាល់អុកស៊ីតកម្ម ធ្វើឲ្យឈាមរត់បានល្អ និងកាត់បន្ថយការប្រមូលផ្តុំនៃប្លាកែត។ លើសពីនេះទៅទៀត ខ្លាញ់ឆ្អែត នៅក្នុងសណ្តែកដី អាចឲ្យសរសៃឈាមធ្វើការបត់បែនបានល្អ ការពារមិនឲ្យខ្លាញ់តោងជាប់តាមសរសៃឈាម និងសម្អាតខ្លាញ់ដែលប្រមូលផ្តុំនៅតាមជញ្ជាំងនៃសរសៃឈាម។ ហេតុដូចនេះហើយ ទើបអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យមនុស្សគ្រប់រូបព្យាយាមបន្ថែមសណ្តែកដី ទៅក្នុងរបបអាហារជាប្រចាំ។

ប្រែសម្រួលដោយ៖​ពីសី

Related Articles