We TV Cambodia

សម្រាលកូនដោយធម្មជាតិ និងវះកាត់ តើមួយណាល្អជាង?

សម្រាលកូនដោយធម្មជាតិ និងវះកាត់ តើមួយណាល្អជាង?

ការ​សម្រេចចិត្ត​វះ​បង្កើត​កូន ដើម្បី​ផាសុក​ទាំង​ម្តាយ​និង​កូន​ មាន​គ្រោះ​ហានិភ័យ​យ៉ាងណា​ បើ​ប្រៀប​ទៅ​នឹង​ការ​បង្កើត​កូន​តាម​បែប​ធម្មជាតិ ? បង្កើត​កូន​ដោយ​វះកាត់ មិន​មែន​ជា​សកម្មភាព​ថ្មី​ថ្មោង​  នាសម័យ​វិទ្យាសាស្ត្រ​ជឿន​លឿន​ទេ។ ប៉ុន្ដែ ​​ជាក់​ស្តែង ការ​វះ​កាត់​បង្កើត​កូន​ ត្រូវ​បាន​អនុវត្ត​តាំង​ពី​សតវត្សរ៍​ទី ១៦​មក និង​ត្រូវ​​ធ្វើ​ឡើង​ចំពោះ​តែ​ការ​ឆ្លង​ទន្លេណា​​ដែល​​លំបាក​ខ្លាំង​ប៉ុណ្ណោះ។ រហូត​មក​ទល់ ​នឹង​សតវត្សរ៍​ទី ២០​ទៅ​ហើយ ក៏​ការ​កើត​កូន​ដោយ​វះកាត់​ នៅ​តែ​​តំណាង​គ្រោះថ្នាក់​ និង​ហានិភ័យ​ដ៏​ខ្ពស់​ ដំឡើង​​​អត្រា​ស្លាប់​របស់​ម្តាយ​និង​ទារក​ដដែល។ ដូច​ពាក្យ​ដែល​បាន​ហៅ ការ​វះកាត់​បង្កើត​កូន ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុង​សាល​វះ​កាត់។

នៅ​ក្នុង​ប្រតិបត្តិការ​វះកាត់ គេ​ត្រូវ​វះ​សាច់​ពោះ បន្ទាប់​មកវះ​អារ​ស្បូន​ ដើម្បី​អាច​ទាញ​យក​ទារក​ចេញ​មក​ក្រៅ​បាន។ ការ​វះកាត់​បែប​នេះ តម្រូវ​ឱ្យ​មាន​ការ​ចាក់​ថ្នាំ​សន្តំ ដល់​សន្លប់​ទាំង​ស្រុង ឬ​ចាក់​ថ្នាំ​ស្ពឹក​មួយ​កំណាត់​ខ្លួន ដែល​ជា​វិធី​សាស្ត្រ​​ដ៏​ ​ពេញនិយម​បំផុត​នាពេល​បច្ចុប្បន្ន​នេះ។ វិទ្យាសាស្ត្រ​ពេទ្យ​​កាន់​តែ​ជឿន​លឿន ការ​បង្កើត​កូន​ដោយ​ការ​វះកាត់ ក៏​មាន​កើន​ឡើង​ជា​លំដាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អត្រា​នៃការ​វះកាត់​សម្រាល​កូន​ បាន​ឡើង​ដល់​៣០%​ជា​មធ្យម។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក​ ​បាន​អះអាង​ថា ករណី​បង្កើត​កូន​ដោយ​​​វះកាត់ គួរ​មាន​ត្រឹម​ជាង​១០% ដើម្បី​អាច​​កាត់​បន្ថយគ្រោះ​​មរណៈ​របស់​ម្តាយ​និង​ទារក​។ មាន​ន័យ​ថា​ការ​សម្រាល​កូន​ជា​ជំងឺ​ធម្មជាតិ ដែល​ម្តង​ម្កាល​អាច​មាន​ករណី​លំបាក​ និង​គ្រោះ​ថ្នាក់​ខ្លះ ទាមទារ​ការ​វះកាត់​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​​អ្នក​ជា​ម្តាយ និង​ទារក។

ប្រែសម្រួលដោយ៖ ពិសី

Related Articles