We TV Cambodia

សម្រាប់អ្នកមានផ្ទៃពោះ អាចតាមដានសុខភាពរបស់ខ្លួនឯងបន្ថែម បន្ទាប់ពីទៅជួបគ្រូពេទ្យ

សម្រាប់អ្នកមានផ្ទៃពោះ អាចតាមដានសុខភាពរបស់ខ្លួនឯងបន្ថែម បន្ទាប់ពីទៅជួបគ្រូពេទ្យ

វាជាធម្មជាតិរបស់មនុស្សស្រី ក្នុងការមានគត៍សម្រាប់បំពេញសុភមង្គលគ្រួសារ ក៏ដូចជាខ្លួនឯង។ ប៉ុន្តែអំឡុងពេលមានកូន​ បន្ទាប់ពីជួបគ្រូពេទ្យដើម្បីតាមដានសុខភាព​ហើយ ​អ្នកក៏អាចតាមដានបន្ត​ដួចខាងក្រោមនះ៖
១. ស្ដាប់ការហត់នឿយ​របស់រាងកាយ៖ តើអស់កម្លាំងខ្លាំងទេ? បើមែននោះ សូមណាត់ជួបជាមួយ​គ្រូពេទ្យភ្លាម ដើម្បីត្រួតពិនិត្យសុខភាព​និងផ្ទៃពោះ។ គ្រូពេទ្យពិតជាអាចជួយ​លោកស្រីអ្នកនាង​បានយ៉ាងពិតប្រាកដ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

២. កុំប្រើកម្លាំង​ហួសហេតុ៖ ស្ដ្រីមានផ្ទៃពោះត្រូវថែទាំខ្លួន​យ៉ាងម៉េច ឱ្យដើរឆ្ងាយ​ពីការពិបាកចិត្ដ និងការតានតឹងអារម្មណ៍​ដែលយើងនិយម​ហៅថា ស្រេ្តសនោះឯង។ ត្រូវរស់នៅក្នុងស្ថានភាពធម្មតា មិនត្រូវរស់របៀបជាអ្នកជម្ងឺ​ដែលត្រូវការការពារ​យ៉ាងខ្លាំងក្លានោះទេ។

៣.​​ តាមដានការ​កន្ដ្រាក់នៃស្បូន
ចាប់ពីខែទី៦ទៅ ស្បូនរបស់ស្ដ្រីមានផ្ទៃពោះ​ចាប់ផ្ដើមកន្ដ្រាក់​ជារៀងរាល់ថ្ងៃតិចៗរួចទៅហើយ។ ការកន្ដ្រាក់កម្រិតណា​អាចជាសញ្ញាអាសន្ន​មួយដែលខ្លួនប្រាណស្ដ្រី​បាន បញ្ជូនប្រាប់។ បើជាករណីកន្ដ្រាក់ខ្លាំង ស្ដ្រីត្រូវសម្រេចចិត្ដយក​ការសម្រាកស្ងៀម ទើបជាការប្រសើរ និងអ្វីៗទាំងអស់នឹង​វិលមកធម្មតាវិញ។

៤. តាមដានការ​ធាក់របស់ទារក
ចាប់ពីអាយុបាន៤ខែឡើងទៅ ទារកចាប់ផ្ដើមកម្រើក។ នេះគឺជា​ តឹកតាងមួយ​ដែលអាចប្រាប់ថា អ្វីៗដំណើរការទៅយ៉ាងល្អ សម្រាប់គាត់។ សូមតាមឃ្លាំមើលការធាក់​បង្វិលរបស់ទារក។ ដើម្បីងាយស្រួល​ក្នុងការរាប់ ការធាក់បង្វិល សូមអ្នកនាង​ដេកផ្អៀងទៅខាងឆ្វេង។ សូមធ្វើការទម្រេតបែបនេះ​ជារៀងរាល់ថ្ងៃ។

៥. សូមថ្លឹងទម្ងន់ខ្លួន​១សប្ដាហ៍ម្ដង
លោកស្រីអ្នកនាងមិនចាំបាច់ធ្វើការ​ថ្លឹងទម្ងន់ខ្លួនរាល់ថ្ងៃនោះទេ គឺអាចថ្លឹងជាប្រចាំ​១ដងក្នុង១សប្ដាហ៍​ជាការស្រេចទៅ​ហើយ។ ការថ្លឹងអាចឱ្យដឹងថា ការឡើងទម្ងន់នោះថេរឬអត់។ បើសិនជាទម្ងន់ឡើងច្រើនជ្រុល សូមទៅជួបគ្រូពេទ្យ ដើម្បីស្វែងរក​មធ្យោបាយ​ណាមួយក្នុងការទប់ស្កាត់។

៦. តាមដានទឹកនោម​ដោយខ្លួនឯងនៅផ្ទះ
គ្រូពេទ្យរបស់លោកអ្នកអាចស្នើសុំ​ការតាមដានវិភាគ​ទឹកនោមជាញឹកញាប់។ ហេតុនេះ លោកស្រីអ្នកនាង​អាចធ្វើតេស្ដទឹក​នោមដោយខ្លួនឯងបាននៅឯផ្ទះ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles