ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៨៖១០នាទី កាលពីព្រឹកមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិការ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង ១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន ៣០ម៉ឺនរៀល ដោយថវិកានេះ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម
១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន។
៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ។
៤- អ្នកដែលមានជីវភាពខ្វះខាត។
សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖
ប្រភព៖ រដ្ធបាលរាជធានីភ្នំពញ
