We TV Cambodia

សម្រាប់ថ្ងៃនេះមិនមានករណីជាសះស្បើយ និងមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយ

សម្រាប់ថ្ងៃនេះមិនមានករណីជាសះស្បើយ និងមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្រាប់ថ្ងៃ១៦ មេសា ឆ្នាំ២០២០ គឺមិនមានករណីព្យាបាលជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីទេ។

ចំពោះស្ថានភាពជំងឺកូវីដ១៩ នៅពេលនេះគឺមានអ្នកជាសះស្បើយរហូតទៅដល់៩៨នាក់ ដែលស្មើនឹង៨០,៣៣% ធៀបនឹងចំនួនអ្នកមានវីរុសសរុបទាំងអស់។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ក្នុងចំណោមអ្នកជាសះស្បើយទាំងនោះមានជនជាតិចិន ០១នាក់ ស្រ្តីជនជាតិអង់គ្លេស០៣នាក់ បុរសជនជាតិអង់គ្លេស០១នាក់ បុរសជនជាតិប៊ែលហ្សិក០១នាក់ បុរសជនជាតិបារាំង១៧នាក់ ស្រ្តីជនជាតិបារាំង២០នាក់ បុរសជនជាតិម៉ាឡេ១២នាក់ បុរសជនជាតិឥណ្ឌូនេស៊ី០២នាក់ បុរសជនជាតិខ្មែរ៣៦នាក់ និងស្រ្តីជនជាតិខ្មែរ០៥នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ។

បន្ថែមពីនេះដែរ អ្នកដែលកំពុងសម្រាកព្យាបាល សរុបនៅសល់២៤នាក់ ដែលមានស្រ្តី១០ នាក់ និងបុរស១៤នាក់ នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *