We TV Cambodia

សម្តេច ហ៊ុន សែន អះអាងថាអាជីវកម្មអចលនទ្រព្យនៅតែដំណើរការជាធម្មតានៅក្នុងប្រទេសកម្ពុជា

សម្តេច ហ៊ុន សែន អះអាងថាអាជីវកម្មអចលនទ្រព្យនៅតែដំណើរការជាធម្មតានៅក្នុងប្រទេសកម្ពុជា
សម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា (ប្រភព៖ Google)

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេច ហ៊ុន សែន ដែលបានបង្ហោះនៅថ្ងៃទី៣០ ខែមិថុនានេះ បានសរសេរថា ទោះបីជាបញ្ហាជំងឺកូវីដ-១៩ បានបង្ករនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថាបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់ខ្លួនជាធម្មតា។

បុរីនៅកម្ពុជា (ប្រភព៖ Google)

សម្តេច ហ៊ុន សែន បានអះអាងថា អាជីវកម្មអចលនទ្រព្យនៅតែដំណើរការជាធម្មតានៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋ នៅតែមានលទ្ធភាពទិញលំនៅឋាននៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។ គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្មមានពេលបច្ចុប្បន្នផងដែរ។

អគារខ្ពស់ៗនៅកម្បុជា (ប្រភព៖ Google)

សម្តេចក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រុមហ៊ុនធំៗដែលសម្តេចបានជួប បានលើកឡើងថា ការលក់គម្រោងលំនៅឋាននានានៅតែមាន គ្រាន់តែមានចំនួនតិចជាងមុនបន្តិចប៉ុណ្ណោះ ដែលនេះបានឆ្លុះបញ្ចាំងថាប្រជាជនខ្មែរនៅមានលទ្ធភាពទិញផ្ទះ ទោះបីមានវិបត្តិកូវីដ១៩។

បុរីនៅកម្ពុជា (ប្រភព៖ Google)

អ្នកជំនាញក្នុងវិស័យអចលទ្រព្យបានឲ្យដឹងថា ក្នុងដំណាក់កាលកូវីដ ១៩ គឺជាពេលវេលាល្អសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែតម្លៃនៅសមរម្យល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។

អគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ (ប្រភព៖ Google)

បើយោងតាម ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) បានឲ្យដឹងថា វិបត្តិកូវីដនេះមិនមែនជាវិបត្តិមួយដែលអូសបន្លាយយូរទេ ដូច្នេះអ្នកវិនិយោគត្រូវតែត្រៀមរួចជាស្រេចទាំងស្មារតី ទាំងសមត្ថភាព និងលទ្ធភាព ដើម្បីបន្តការវិនិយោគលើវិស័យអចលនទ្រព្យនេះបន្តទៀត។

អគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ (ប្រភព៖ Google)

សូមបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យត្រូវបានចាត់ទុកជាវិស័យមួយដែលចូលរួមយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ហើយកាលពីពេលថ្មីនេះ សម្ដេច ហ៊ុន សែនក៏ធ្លាប់បានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងមានការធ្លាក់ចុះមកត្រឹម -១,៩% ទៅ -២,៩% ។

អត្ថបទដោយ៖ Nevin

Related Articles