We TV Cambodia

សម្តេច​ ហ៊ុន សែន បញ្ជាក់ថា ចូលឆ្នាំខ្មែរ អត់មានការឈប់សម្រាកនោះទេ ទាំងស្ថាប័ណរដ្ឋ និងឯកជន

សម្តេច​ ហ៊ុន សែន បញ្ជាក់ថា ចូលឆ្នាំខ្មែរ អត់មានការឈប់សម្រាកនោះទេ ទាំងស្ថាប័ណរដ្ឋ និងឯកជន

សម្តេច​ ហ៊ុន សែន បាន​ប្រកាស​ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះថា កម្ពុជានៅតែ បន្ដប្រារព្ធពិធីបុណ្យចូលឆ្នាំធម្មតា ប៉ុន្ដែជាការបញ្ជាក់ គឺថាកម្ពុជាមិនមានការឈប់សម្រាកនោះទេ ត្រូវឲ្យគ្រប់ស្ថាប័នរដ្ឋ និង ឯកជនត្រូវធ្វើការធ​ម្មតា។ រដ្ឋាភិបាល នឹងផ្ដល់ថ្ងៃឈប់សម្រាកសងវិញ នៅពេលក្រោយ បន្ទាប់ពីជម្ងឺកូវីដ១៩ ត្រូវបានបញ្ចប់។ សម្ដេច ក៏បានបញ្ជាក់ដែរថា ការកំណត់ឲ្យគ្មានការឈប់សម្រាកនេះ គឺដើម្បី បញ្ជៀសវាង ពីការ ជួបជុំគ្នា របស់ប្រជាពល់រដ្ឋ ដែលស្ថិតក្នុងការភ័យខ្លាច នៃការឆ្លងមេរោគ កូវីដ១៩។ កន្លែងដែលសុវត្ថិភាពបំផុត សម្រាប់ប្រជាជនខ្មែរពេលនេះ គ្មានអ្វីខ្លាំងជាកន្លែងដែលខ្លួន​នៅធ្វើការនោះទេ ដូច្នេះ សម្ដេច ស្នើរ ឲ្យប្រជាពលរដ្ឋរក្សាគោលជំហរ រឹងមាំ ខិតខំធ្វើការធម្មតា។ ការលើកឡើង មិនមែនមានន័យថា កម្ពុជាមិនប្រារព្ធពិធីចូលឆ្នាំនោះទេ ពោលគឺថា កម្ពុជានៅតែធ្វើកម្មវិធី ទទួលទេវតាធម្មតា ដូចរាលឆ្នាំ។

ដោយ៖ Stince

Related Articles