We TV Cambodia

សម្តេចហ៊ុន សែន ៖ ចលនាគាំទ្រជាទិញវ៉ាក់សាំងកូវីដ១៩ ជាខឿនការពារ សុខភាពរបស់ប្រជាជន

សម្តេចហ៊ុន សែន ៖ ចលនាគាំទ្រជាទិញវ៉ាក់សាំងកូវីដ១៩ ជាខឿនការពារ សុខភាពរបស់ប្រជាជន

អត្ថបទ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ សម្តេចហ៊ុន សែន បានចាត់ទុកថា ចលនាគាំទ្រជាទិញវ៉ាក់សាំងកូវីដ១៩ ជាខឿនការពារ សុខភាពរបស់ប្រជាជន។ នេះបើតាមការផុសជាផ្លូវការក្នុងទំព័រហ្វេសប៊ុក ជាផ្លូវការរបស់សម្ដេចនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ។

សម្តេច ហ៊ុន សែន បានចាត់ទុកថាការគាំទ្រ ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ក្នុងការទិញវ៉ាក់សាំងការពារកូវីដ១៩ ជាខឿនការពារ សុខភាពរបស់ប្រជាជន បន្ទាប់ពីខឿនការពារជាតិ របស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងដូច្នេះថា «បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំ បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១»។

សម្តេច ក៏បញ្ជាក់ថា ចំពោះសប្បុរសជនដ៏ទៃទៀតថា ដែលចង់ចង់ចូលរួម អាចចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និង២.តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។ជាមួយនិងការចូលរួមបរិច្ចាគនោះ សម្តេចសូមឲ្យមានការដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីងារស្រួលដល់សម្តេច បានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។

សូមជម្រាបជូនថាថវិកា ដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង ១៨លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយ បណ្តាញផ្សព្វផ្សាយផ្សេងទៀត៕

 

 

Related Articles