We TV Cambodia

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដោយផ្ទាល់ថា កម្ពុជារកឃើញអ្នកផ្ទុក COVID-19 ២នាក់បន្ថែមទៀតក្នុងខេត្តព្រះសីហនុ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដោយផ្ទាល់ថា កម្ពុជារកឃើញអ្នកផ្ទុក COVID-19 ២នាក់បន្ថែមទៀតក្នុងខេត្តព្រះសីហនុ
សម្តេចតេជោហ៊ុន សែន (រូបតំណាង ប្រភព៖ Google)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន  ប្រកាសដោយផ្ទាល់ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជម្ងឺ COVID-19 ថា កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន ២នាក់បន្ថែមទៀត ដែលស្ថិតក្នុងខេត្តព្រះសីហនុ។ អ្នកទាំង ២នាក់នោះជាភ្ញៀវទេសចរណ៍ជនជាតិបារាំង។

សូមបញ្ជាក់ផងដែរថា បើគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនានេះកម្ពុជារកឃើញអ្នកផ្ទុកមេរោគ COVID-19 សរុបចំនួន ៩៣នាក់ហើយ ភាគច្រើនស្ថិតក្នុងខេត្តព្រះសីហនុដែលមានរហូតដល់ ៣៦នាក់។

អត្ថបទដោយ៖ Nevin

Related Articles