We TV Cambodia

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ទាំងពេលនេះ​និងពេលក្រោយទៀត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ទាំងពេលនេះ​និងពេលក្រោយទៀត

ដោយ៖ ពេជ្រ

ប្រភព ក្នុងស្រុក

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្តេច ហ៊ុន សែន  បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាកុលាបដល់អ្នកទេសចរ។ ទន្ទឹមនឹងនេះ ក៏មានការជួយសម្របសម្រួលដល់អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ។

ជាមួយគ្នានេះដែរ សម្តេច បានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា Westerdam ហើយអាចមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសៀបរាមតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានទាំងអស់មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ ។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជាគឺកម្ពុជាមិនគិតកម្រៃវីសា និងសេវាផ្សេងៗឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ដល់នាវាខ្នាតយក្សរបស់អាមេរិកនេះបើចង់បន្តចតក្នុងរយៈពេល១ខែទៀតក៏បានដែរ ឬនៅពេលក្រោយបើនាវាទេសចរណ៍នេះចង់មកកម្ពុជាទៀតគឺកម្ពុជារង់ចាំទទួលស្វាគមន៍ដោយក្តីរីករាយជានិច្ច។

សូមបញ្ជាក់ផងដែរ ថាមនុស្ស​នៅលើ​នាវា​នោះ មាន​ប្រមាណជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក​បម្រើ​ការងារ ៨០២​នាក់​។ ហើយអ្នកដំណើរដែល​ច្រើនជាងគេ ​គឺអាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​…៕

 

Related Articles