We TV Cambodia

សម្តេចតេជោ ហ៊ុន សែន នឹងផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នាព្រឹកថ្ងៃស្អែកនេះហើយ!

សម្តេចតេជោ ហ៊ុន សែន នឹងផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នាព្រឹកថ្ងៃស្អែកនេះហើយ!

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០។ ដោយឡែក នៅថ្ងៃស្អែកទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ៩នាទីព្រឹក សម្តេចហ៊ុនសែន នឹងធ្វើការផ្សាយផ្ទាល់ ដើម្បីថ្លែងប្រាប់ប្រជាជនខ្មែរ អំពីស្ថានភាព ជំងឺ កូវីដ ១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីត១៩ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញវិធានការ ៤ ចំណុចក្នុងការទប់ស្កាត់កូវីដ១៩៖

១)ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន  សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។

២)ត្រូវរៀបចំមជ្ឈមណ្ឌលចាត្តាឡីស័កសំរាប់អ្នកដែលគ្មានលទ្ធភាពទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះគឺជាទីកន្លែងដែលផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមកធ្វើតេស្តអោយបានត្រឹមត្រូវ។

៣)សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអោយក្រសួងអប់រំយុវជន និងកីឡា បិទការសិក្សាសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ហើយប្រលងមធ្យមសិក្សាបឋមភូមិតែម្ដង នៅថ្ងៃនេះ ហើយសម្រាប់អ្នកដែលបន្តគឺមានសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើងនឹងត្រៀមបើកបវេសនកាលឡើងវិញ នៅខែមករា ឆ្នាំ២០២១។

៤) សម្តេចតេជោនាយករដ្ឋមន្ត្រី  បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។ បើបងប្អូនមានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ១៤ថ្ងៃសិន។

ប្រភព៖​ សម្ដេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖​ពិសី

 

Related Articles