We TV Cambodia

សម្ដេច ហ៊ុន សែន អំពាវនាវដល់កម្មករ និងអ្នកដែលបាត់បង់ការងារ ឲ្យងាកមកចិញ្ចឹមត្រីវិញ

សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានបាត់បង់ការងារក្នុងវិបត្តិជំងឺកូវីដ១៩ សូមងាកមកចិញ្ចឹមត្រី ហើយរាជរដ្ឋាភិបាលនឹងផ្ដល់ជូនដើមទុនដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្លាចនឹងវិនិយោគក្នុងការជំរុញប្រជាពលរដ្ឋឲ្យចិញ្ចឹមត្រីនោះឡើយ ព្រោះជាការផ្តល់ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)

ជាមួយគ្នានេះ សម្ដេចបានបន្ថែមថា យើងធ្វើស្រែ និងចិញ្ចឹមត្រីបន្ថែមដើម្បីទទួលបានប្រាក់ចំណូល ព្រោះនេះគឺវាជាឱកាសដែលយើងត្រូវតែចេះចាប់យក ហើយរាជរដ្ឋាភិបាលកំពុងឧបត្ថម្ភសាច់ប្រាក់ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ប្រមាណ ១៧ម៉ឺននាក់ ក្នុងមួយខែ ៤០ដុល្លារ ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)

មិនតែប៉ុណ្ណោះ សម្ដេចបានបញ្ជាក់ថា «ខ្ញុំអំពាវនាវឲ្យបងប្អូនកម្មករ កម្មការិនី និងបងប្អូនដែលត្រឡប់ពីថៃចូលរួម និងជម្រុញវិស័យកសិកម្ម ដោយបង្កើតមុខរបររបៀបចិញ្ចឹមត្រី។ ឥឡូវបើ ៥០ម៉ឺនដុល្លារបើវាមិនគ្រប់ យើងបន្ថែម ដើម្បីឲ្យអ្នកទាំងនោះចិញ្ចឹមត្រីអណ្ដែង ឲ្យពួកគាត់មានដើមទុន អានឹងយើងឲ្យទទេ កូនត្រីក៏យើងឱ្យទទេ តង់យើងឱ្យទទេ ហើយយើងទៅជួយបង្ហាត់បង្ហាញឲ្យគាត់មានមុខរបរ។ យើងមិនមែនត្រឹមតែត្រីឯណា យើងធ្វើស្រែ តែយើងចិញ្ចឹមត្រីបន្ថែមដើម្បីរកប្រាក់ចំណូល ព្រោះវាជាឱកាស»។

សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)

ជាចុងក្រោយ សម្តេចក៏បានជំរុញឲ្យប្រជាកសិករបន្តចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ និងការនាំចេញ ហើយក្រសួងកសិកម្មត្រូវខិតខំបន្ថែមទៀត ដោយត្រូវជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមដោយខ្លួនឯងតាម រយៈការបណ្តុះបណ្តាលពីក្រសួងកសិកម្ម។ ហេតុដូចនេះក្រសួងឬមន្ទីរកសិកម្ម ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតដូចជាបណ្តុះបណ្តាលជំនាញបន្ថែម ដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស និងឲ្យក្រសួងកសិកម្ម គិតគូក្នុងការរៀបចំដី បង្កើតជាស្រះសម្រាប់ជួយផ្គត់ផ្គត់ទឹកជូនប្រជាកសិករ៕

សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)
សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)
សម្ដេច ហ៊ុន សែន ក្នុងឱកាសអញ្ចើញពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ប្រភព៖ ឯកឧត្តម វេង សាខុន)

អត្ថបទដោយ៖ Nevin

Related Articles