We TV Cambodia

សម្ដេច ហ៊ុន សែន អនុញ្ញាតឲ្យប្រើប្រាស់ផ្លូវក្រោមដីចោមចៅបណ្ដោះអាសន្នសិន

សម្ដេច ហ៊ុន សែន អនុញ្ញាតឲ្យប្រើប្រាស់ផ្លូវក្រោមដីចោមចៅបណ្ដោះអាសន្នសិន

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ ទៅកោះនរា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវក្រោមដីចោមចៅចាបណ្ដោះអាសន្នសិន ខណៈផ្លូវក្រោមដីនេះ ទើបនឹងអ៊ុតកៅស៊ូរួចកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ការបើកឲ្យប្រើប្រាស់ផ្លូវក្រោមដីនេះដែរ គឺដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នោះ ដោយសារក្រុមអ្នកសាងសង់កំពុងបើកការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាស។

សូមជម្រាបថា ស្ពាន​អាកាស​ និង​ផ្លូវក្រោមដីចោមចៅ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៨ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ដែលចំណាយទឹកប្រាក់ប្រមាណ ២២លានដុល្លារអាមេរិក។

អត្ថបទដោយ៖ Nevin

Related Articles