We TV Cambodia

សម្ដេច ហ៊ុន សែន សុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសម្ដេចម៉ែចំពោះកំហុសអចេតនាមួយ

សម្ដេច ហ៊ុន សែន សុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសម្ដេចម៉ែចំពោះកំហុសអចេតនាមួយ

នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ក្នុងការអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែនេះដែរ សម្ដេច ហ៊ុន សែន បានធ្វើនៅកំហុសដោយអចេតនាមួយនោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចក៏បានបញ្ជាក់ទៀតថា «នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃក៍មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»៕

អត្ថបទដោយ៖ Nevin

Related Articles