We TV Cambodia

សម្ដេច ហ៊ុន សែន ព្រមានដកមន្រ្តីខិលខូចណាដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីប្រជាពលរដ្ឋ

សម្ដេច ហ៊ុន សែន ព្រមានដកមន្រ្តីខិលខូចណាដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីប្រជាពលរដ្ឋ
សម្ដេច ហ៊ុន សែន នាយករដ្ឋមនន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ SPM)

សម្ដេច ហ៊ុន សែន ព្រមានដល់មន្ត្រីខិលខូចណាដែលឃុបឃិតគ្នាក្នុងការលួចយកដីរដ្ឋ និងដីប្រជាពលរដ្ឋដែលកាន់កាប់ស្របច្បាប់ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។

ការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ (ប្រភព៖ Google)

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម ដួង ដារ៉ា ជំនួយ​ការ​ផ្ទាល់ ​សម្ដេចតេជោ​ ហ៊ុន ​សែន បានឲ្យដឹងថា «នៅព្រឹកមិញថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងពេលចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។

ការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ (ប្រភព៖ Google)

ដូចសាធារណៈជនបានឃើញស្រាប់កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដកគ្រវែងចោលអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបងជាគំរូស្រាប់ ហើយសំណុំរឿងនោះមិនទាន់ចប់នៅឡើយទេ តើអ្នកណាខ្លះដែលនៅពីក្រោយជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីនោះ?

ឧកញ៉ា សង ថន អភិបាលស្រុកគាស់ក្រឡ (ប្រភព៖ Google)

សូមជម្រាបផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើការស៊ើបអង្កេត និងដកមន្ត្រីខិលខូចមួយចំនួនចេញ ដោយសារតែមន្ត្រីទាំងនោះបានកេងប្រវ័ញ្ច និងគៀបសង្កត់ប្រជាពលរដ្ឋ ដើម្បីប្រយោជន៍ផ្តាល់ខ្លួនរបស់ពួកគេ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *