We TV Cambodia

សម្ដេច ហ៊ុន សែន នឹងឧបត្ថម្ភប្រាក់ ២ម៉ឺនរៀលក្នុងមួយថ្ងៃដល់គ្រួសារក្រីក្រក្នុងពេលធ្វើចត្តាឡីស័ក

សម្ដេច ហ៊ុន សែន នឹងឧបត្ថម្ភប្រាក់ ២ម៉ឺនរៀលក្នុងមួយថ្ងៃដល់គ្រួសារក្រីក្រក្នុងពេលធ្វើចត្តាឡីស័ក

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់ប្រាក់ឧបត្ថម្ភ ២ម៉ឺនរៀលក្នុងមួយថ្ងៃដល់គ្រួសារក្រីក្រដែលកំពុងជាប់ធ្វើចត្តឡីស័កតាមរយៈក្រសួងសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការចូលរួមវិភាគទានរបស់សប្បុរសជន។

សម្ដេចបន្ថែមថា ថវិការដែលទទួលបានពីសប្បុរសជនមានចំនួនប្រមាណ ៤២លានដុល្លារ ដោយក្នុងនោះថវិការ ៣៧លានដុល្លារត្រូវបានដាក់ក្នុងធនាគាររួចរាល់ ហើយគិតមកទល់ពេលនេះ រដ្ឋបានចាយថវិការដែលបានពីសប្បុរសជនអស់ប្រមាណ ១២លានដុល្លារហើយ តែរដ្ឋាភិបាលក៏អាចយកថវិកាជាតិចាយបន្ថែមទៀតក្នុងករណីមានតម្រូវការច្រើនផងែរ៕

សម្ដេច បានបញ្ជាក់ថា «ធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំងមិនមែនជារឿងសមរម្យទេ» ហើយការផ្ដល់ប្រាក់ក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ គឺមានតែកម្ពុជាប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles