We TV Cambodia

សម្ដេច ហ៊ុន សែន៖ EBA គង់មានថ្ងៃបាត់បង់ តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា និងចិនស្ថិតនៅជារៀងរហូត

សម្ដេច ហ៊ុន សែន៖ EBA គង់មានថ្ងៃបាត់បង់ តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា និងចិនស្ថិតនៅជារៀងរហូត

បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃចន្ទម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ក៏ប៉ុន្តែកិច្ចព្រម​ព្រៀងទីផ្សារសេរីរវាងកម្ពុជា និងចិនគឺស្ថិតនៅជារៀងរហូត»។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន។

ក្នុងឱកាសដែល សម្ដេច ហ៊ុន សែន ​អនុញ្ញាតឱ្យឯកឧត្ដម  វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី១២ ម្សិលមិញនេះ ឯកឧត្តម វ៉ាង យី បានអរគុណដល់សម្ដេច ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងសន្តានចិត្តដ៏ល្អប្រសើរចំពោះប្រជាជន និងរដ្ឋាភិបាលចិន ហើយក៏ឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាល និងភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ ក្នុងពេលដែលសម្ដេច បានទៅទស្សនកិច្ចក្នុងប្រទេសចិនកាលពីខែកុម្ភៈកន្លងទៅ ខណៈដែលប្រទេសដទៃទៀតមានការរើសអើងចំពោះចិន។

សូមជម្រាបថា សហភាពអឺរ៉ុបទើបតែបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជាកាលពីខែសីហា កន្លងទៅនេះ។ ដោយឡែក កាលពីម្សិលមិញនេះ កម្ពុជា ទើបតែបានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលនឹងអនុញ្ញាតឲ្យទំនិញកម្ពុជារាប់ម៉ឺនមុខអាចនាំចេញទៅកាន់ប្រទេសចិនដោយគ្មានរនាំង ហើយវាក៏នឹងជួយជំរុញក្បាលម៉ាស៊ីសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែលូតលាស់ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles