We TV Cambodia

សម្ដេច ហ៊ុន សែន៖ ថវិកាបានពីការបរិច្ចាគរបស់សប្បុរសជន និងប្រាក់ខែមន្ត្រីរាជសម្រាប់ប្រឆាំងនឹងជំងឺ Covid-19 មានចំនួនជាង ១០លានដុល្លារហើយ

សម្ដេច ហ៊ុន សែន៖ ថវិកាបានពីការបរិច្ចាគរបស់សប្បុរសជន និងប្រាក់ខែមន្ត្រីរាជសម្រាប់ប្រឆាំងនឹងជំងឺ Covid-19 មានចំនួនជាង ១០លានដុល្លារហើយ
សម្ដេច ហ៊ុន សែន (ប្រភព៖ Google)

កម្ពុជាបានទទួលរងនូវការរីករាលដាលនៃជំងឺ COVID-19 ប្រមាណជា ១ខែមកហើយ ហើយក្នុងកំលុងពេលនេះ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមន្រ្តីរាជការជាច្រើនបានចូលរួមក្នុងការបរិច្ចាគថវិកា និងប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនដើម្បីចូលរួមទប់ស្កាត់នឹងជំងឺនេះផងដែរ។ បើតាមការប្រកាសនៅលើហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី០៦ ម្សិលមិញនេះ ថវិកាបរិច្ចាគទាំងអស់មានចំនួនប្រមាណជាង ១០លានដុល្លារហើយ។

សម្ដេចបន្ថែមថា ចំពោះថវិកានេះដែរ គឺសម្រាប់ជួយប្រជាពលរដ្ឋដូចជា ទិញទឹកអាល់កុល, ទិញម៉ាស, គ្រឿងបរិក្ខារពេទ្យ និងរបស់ចាំបាច់ផ្សេងទៀត។

ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺ COVID-19 (ប្រភព៖ Google)

សម្ដេចក៏បានបញ្ជាក់ថា ក្រៅពីបញ្ហាជំងឺ COVID-19 ស្បៀងក៏ត្រូវតែត្រៀមឲ្យបានរួចរាល់ទុកសម្រាប់ផ្ដល់ឲ្យប្រជាពលរដ្ឋផងដែរ ក្នុងខណៈដែលសភាពនារណ៍ពិភពលោកកំពុងមានការប្រែប្រួល ហើយធនធានដែលមានក្នុងប្រទេសត្រូវចាត់ចែងសសម្រាប់ជួយដល់ប្រជាពលរដ្ឋយើងឲ្យបានទាន់ពេលវេលា។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles