We TV Cambodia

សម្ដេច ហ៊ុន សែន៖ ដើម្បីការពារកូវីដ១៩ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់

សម្ដេច ហ៊ុន សែន៖  ដើម្បីការពារកូវីដ១៩ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់

ដោយ៖ពេជ្រ

(ភ្នំពេញ)៖  កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុង ពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្មគ្រចិត្ត ដើម្បីប្រឆាំងកូវីដ១៩ ប្រមាណជា៤០០ នាក់ សម្តេចហ៊ុន សែន បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់ណាមួយ ដើម្បីការពារកុំឱ្យឆ្លងកូវីដ១៩។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋរបស់យើង កុំធ្វើដំណើរចេញក្រៅប្រសិនមិនមានការចាំបាច់ នៅលេងជាមួយប្រពន្ធកូននៅផ្ទះទៅ»។ បើគ្មានការចាំបាច់ គឺមិនចាំបាច់ចេញទៅណាទេ វាចំណេញទី១ គឺចំណេញការងារអត់ឱ្យរោគចូលផ្ទះយើងបាន ទី២៖ចំណេញសាំងឡាន សាំងម៉ូតូ ផ្អាកមួយរយៈទៅ ទម្រាំដល់សភាពការស្ងាត់មិនទាន់យឺតពេលទេ នេះជាការលើកឡើងបន្ថែមរបស់សម្ដេច។​

ជាមួយគ្គ្នានរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ ដោយក្នុងនោះមានការអនុវត្តវិស្សមកាលមុនការកំណត់ ការបិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត សារៈមន្ទីរនានាជាដើម៕

សូមបញ្ជាក់ដែរថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩  សរុប៩៣នាក់ហើយ ដែលក្នុងនោះមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥៨នាក់ ក្នុងចំណោមនោះ មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ៕

 

 

Related Articles