We TV Cambodia

សម្ដេច ហ៊ុន សែន៖ គុណវិបត្ដិយ៉ាងធំ នឹងជះមកលើកម្ពុជា ប្រសិនជាបិទជើងហោះហើរពីចិន​(Video Inside)

សម្ដេច ហ៊ុន សែន៖ គុណវិបត្ដិយ៉ាងធំ នឹងជះមកលើកម្ពុជា ប្រសិនជាបិទជើងហោះហើរពីចិន​(Video Inside)

ភ្នំពេញ៖ សម្ដេច តេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៣០​ខែមករា បានថ្លែងសាររួមមួយ ជុំវិញករណី មេរោគ កូរ៉ូណា ដែលបានជះឥទ្ធិពលភ័យខ្លាចមកលើកម្ពុជា ខណៈដែលធ្វើឲ្យប្រជាជនជាច្រើនមានការព្រួយបារម្មណ៍ខ្លាំងរហូត ជម្រុញឲ្យរដ្ឋាភិបាល បិទជើងហោះហើរពីប្រទេសចិនទាំងមូលបណ្ដោះអាសន្ន។ ស្ថិតក្នុងសេចក្ដីថ្លែងសារ សម្ដេច ហ៊ុន សែន មិនបានគាំទ្ររទៅតាមសំណើរ នោះទេ។ ដោយហេតុ សម្ដេចបានលើកយកនូផលប៉ះពាល់ចំនុចធំៗ ប្រសិនកម្ពុជា សម្រេចបិទជើងហោះហើរពីចិន។

ខាងភាគីចិន៖ គឺប្រទេសចិនមានប្រជាជនច្រើន ហើយមានការរៀបចំគ្រប់គ្រង និងមានទំនួលខុសត្រូវខ្ពស់ណាស់ទៅដល់ប្រជាជនរបស់គេ។ ប្រជាជនចិនក្នុងទីក្រុង វ៉ូហាន គ្រាន់តែជាចំនួន មួយភាគតូចនៃប្រទេសចិន។ ចិនបានរៀបចំ ការពារសុវត្ថិភាព និងគ្រប់គ្រងប្រជាជនរបស់គេ មិនថាក្នុងតំបន់កើតហេតុ ឬតំបន់ផ្សេងទៀត។ ម្យ៉ាងវិញទៀត បើផ្អាកជើងហោះហើរ ដូចជាកាត់បន្ថយទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈដែលប្រទេសចិនមានបញ្ហា យើងបែជារត់ចេញ។​

បើផ្អាកជើងហោះហើរពីចិន ដូចជា សំលាប់សេដ្ឋកិច្ចជាតិខ្លួនឯង ខណៈដែលវិស័យអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា គឺជាមានអ្នកវិយោគជាចិនច្រើន។ ផ្នែកសណ្ឋាគារ​ រោងចក្រ ឧស្សាហកម្ម ខុនដូ ផ្ទះសំណាក់ និង វិស័យទេសចរណ៍ គឺសុទ្ធតែមានទំនាក់ទំនងជាមួយចិន។​ កម្ពុជាមាន ប្រព័ន្ធការពារសុវត្ថិភាព មុនពេលអនុញ្ញាតឲ្យជនជាតិចិនចូលមក។

សម្ដេច ហ៊ុន សែន មិនគាំទ្រឲ្យមានការបិទជើងហោះហើរ ហើយក៏មិនគាំទ្រឲ្យមានការជំលៀសប្រជាជនកម្ពុជា ចេញពីចិនដែរ បើទោះបីប្រទេសផ្សេងទៀត គេបានធ្វើហើយក៏ដោយក្ដី។ កម្ពុជាគួរតែ ចូលរួម​ជំណែក ជួយប្រទេសចិន ដោយមិនផ្ដោតសំខាន់ទៅលើ ជំនួយ តែអាចជាការទំនាក់ទំនង ការទូត ការផ្ដល់សេវាកម្មផ្សេង​​ការជួយ ព្យាបាល អ្នកជំងឺជនជាតិចិនជាដើម។

លើសពីនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវការព្រួយបារម្មណ៍ចំពោះនិស្សិតអាហាររូបករណ៍ទៅរៀននៅប្រទេសចិន ដែលទើបតែវិលត្រលប់មកកាន់ស្រុកកំណើតវិញ។ សម្ដេច ខ្លាចក្រែងតែ ចិន នឹងមិនបន្ដអាហាររូបករណ៍ទៀតនោះទេ។

អត្ថបទដោយ៖ អឿ អ៊ុយ

 

Related Articles