We TV Cambodia

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ចេញសាច់ប្រាក់ជាង១០០០លានរៀល ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ចេញសាច់ប្រាក់ជាង១០០០លានរៀល ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក

យោងតាមអនុសាសន៏ ដែលបង្ហោះពីគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន បានសសេរភ្ជាប់ជាមួយឃ្លាថា»បងប្អូនជនរួមជាតិ! ព្រឹកម៉ិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០ម៉ឹនរៀលក្នុងមួយគ្រួសារ»។ គូសបញ្ជាក់ ក្នុងនោះផងដែរ សម្ដេចតេជោ បានសង្កត់យ៉ាងធ្ងន់ថា»សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ តែខ្ញុំផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ»។

អត្ថបទដោយ៖ ពិសី

Related Articles