We TV Cambodia

សម្ដេចហ៊ុន សែន យកថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរនាកណ្ដាលខែ ព្រោះទុកពេលឱ្យក្រសួងធ្វើការត្រៀមខ្លួន

សម្ដេចហ៊ុន សែន យកថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរនាកណ្ដាលខែ ព្រោះទុកពេលឱ្យក្រសួងធ្វើការត្រៀមខ្លួន

ដោយ៖ពេជ្រ

 

ភ្នំពេញ៖ សម្ដេចហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករនិយោជិត ឈប់សម្រាកការងារ ចំនួន៥ថ្ងៃចាប់ពី «ថ្ងៃទី១៧ ដល់ទី២១ ខែសីហា» ជំនួសឱ្យថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរវិញ នាកណ្ដាលខែ ព្រោះទុកពេលឱ្យក្រសួងធ្វើការត្រៀមខ្លួនដើម្បីការពារពលរដ្ឋពីជំងឺកូវីដ១៩។

សម្ដេចមានប្រសាសន៍ថា៖​« រដ្ឋាភិបាលមិនសម្រេចឈប់ចុងខែក៏ព្រោះតែទុកពេលឱ្យក្រសួងសុខាភិបាលរៀបចំទិសដៅកែលំអរចនាសម័ន្ធទ្រទ្រង់នូវពេលវេលា នៃពលរដ្ឋដើរលេងថាត្រូវរៀបចំក្រុមគ្រូពេទ្យការពារបែបណា ក៏ដូចជាទុកពេលឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់​ កន្លែងកម្សាន្តបានត្រៀមខ្លួនទប់ទល់នឹងបង្ការជំងឺកូវីដ១៩»។

សម្ដេចបន្តថា ដោយសារតែឆ្នាំនេះកម្ពុជាផ្អាកចូលឆ្នាំ ព្រោះកូវីដ១៩កំពុងរាតត្បាត ដូច្នេះដល់ពេលរដ្ឋាភិបាលសងថ្ងៃឈប់សម្រាកវិញហើយ ដែលជាធម្មតាថ្ងៃឈប់សម្រាកមានតែបីថ្ងៃទេ តែពេលនេះរដ្ឋាភិបាលសម្រេចឱ្យឈប់ចំនួនប្រាំថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ សីហា ដល់ថ្ងៃ២១ សីហា​តែម្ដង ដើម្បីឱ្យពលរដ្ឋមានឱកាសបានដើរកម្សាន្តសម្រាកលំហែកាយ។

ទន្ទឹមនឹងនេះ សម្រាប់រោងចក្រសហគ្រាសអាចឈប់មុន  ឬអាចឈប់ក្រោយទៅតាមការស្រុះស្រួលរវៀងកម្មករ​និងថៅកែរោងចក្របាន ចំណែកមន្រ្តីរាជការឈប់សម្រាកតាមធម្មតាបាន៕

Related Articles