សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ប្រាប់ទៅប្រជាជន និងអាជីវកម្មលក់ម៉ាសទាំងអស់ក្នុងប្រទេសកម្ពុជាថា រដ្ឋាភិបាលនឹងចាត់វិធានការ សិក្សាតាមផ្លូវច្បាប់ ដើម្បីធ្វើការអនុវត្ដត្រួតពិនិត្យការធ្វើអាជីវកម្មលក់ម៉ាសដែលមានតម្លៃថ្លៃហួសហេតុ នឹងត្រូវរឹបអូសយកទាំងអស់ ឬត្រូវបិទអាជីវកម្មទាំងស្រុង មិនឲ្យដំណើររហូត ប្រសិនជារកឃើញថាខុសច្បាប់។ រដ្ឋាភិបាលបានបញ្ជាក់ដែរថា សេចក្ដីសម្រេចចុងក្រោយនេះ មិនមែនជាជម្រើសរបស់រដ្ឋាភិបាលនោះទេ ប៉ុន្ដែដោយសារតែ កន្លងមកអាជីវកម្មទាំងនេះ គឺមិនបាន គោរពតាមសំណើរ នោះទេ។
កម្ពុជាមួយរយៈពេលនៃការរីករាលដាល មេរោគកូវីដ១៩នេះ តម្លៃទំនិញ ទីផ្សារមានការឡើងថ្លៃ ស្ទើតែគ្រប់ប្រភេទ ដែលក្នុងនោះគេសង្កេតឃើញថា ប្រភេទទំនិញដែលមានការឡើងថ្លៃខ្លាំងគឺ ទំនិញការពារ មេរោគ ដូចជាម៉ាស ទឹកលាងដៃ និង ឧបករណ៍ស្ទង់កំដៅផងដែរ។
ដោយ៖ Stince
