We TV Cambodia

សម្ដេចហ៊ុន សែន ចេញបញ្ជាបិទការធ្វើដំណើរទៅខេត្តនានាចាប់ពីយប់នេះទៅ ដើម្បីទប់ស្កាត់កូវីដ១៩

សម្ដេចហ៊ុន សែន ចេញបញ្ជាបិទការធ្វើដំណើរទៅខេត្តនានាចាប់ពីយប់នេះទៅ ដើម្បីទប់ស្កាត់កូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា បានចេញបញ្ជារស្ដីពីការដាក់់ជាកំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរាតត្បាតកូវីដ១៩។ នេះបើតាមលិខិតបញ្ជារបស់រដ្ឋភិបាល ក្នុងថ្ងៃ០៩ មេសា ឆ្នាំ​២០២០ នេះ។

ក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីមិនឲ្យជំងឺនេះរាលដាលដល់ប្រជាជនជាសហគមន៍ រដ្ឋាភិបាលបានចេញបទបញ្ជាមួយចំនួនលើការធ្វើដំណើរក្នុងប្រទេស។

ក្នុងបទបញ្ជាបានឲ្យដឹងថា នឹងធ្វើការហានឃាត់ការធ្វើដំណើរនៅផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

សូមបញ្ចាក់ថាបទបញ្ជានេះ នឹងមានប្រសិទ្ធអនុវត្តថាប់ពីម៉ោង២៤:០០ ថ្ងៃ០៩ មេសា ឆ្នាំ​២០២០ រហូតដល់ម៉ោង២៤:០០ ថ្ងៃ១៦ មេសា ឆ្នំា២០២០៕

 

Related Articles