We TV Cambodia

សម្ដេចហ៊ុន សែន៖ ខ្ញុំទិញវ៉ាក់សាំងណាដែលទទួលស្គាល់ដោយ WHO ប៉ុណ្ណោះ

សម្ដេចហ៊ុន សែន៖ ខ្ញុំទិញវ៉ាក់សាំងណាដែលទទួលស្គាល់ដោយ WHO ប៉ុណ្ណោះ

នៅក្នុងការឡាយបន្តផ្ទាល់លើហ្វេសប៊ុកផេករបស់សម្ដេចហ៊ុន សែន នាថ្ងៃទី១៥​ ខែធ្នូនេះ សម្ដេចបានលើកឡើងពីបញ្ហានៃការទិញវ៉ាក់សាំងកូវីដ១៩ ដែលសម្ដេចបានប្រកាសគម្រោងនៃការទិញកាលពីសប្ដាហ៍មុន។

ក្នុងការឡាយនេះ សម្ដេចបានបញ្ជាក់ថា សម្ដេចទិញតែវ៉ាក់សាំងណាដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកប៉ុណ្ណោះ ហើយទោះបីប្រទេសណាឲ្យវ៉ាក់សាំងដោយឥតគិតថ្លៃ ក៏សម្ដេចមិនទទួលយកដែរ ព្រោះសម្ដេចមិនឲ្យប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ និងក្លាយជាអ្នកសាកល្បងវ៉ាក់សាំងនោះទេ។

មិនតែប៉ុណ្ណោះ សម្ដេចក៏បានបញ្ជាក់ពីចំនួនវ៉ាក់សាំងដែលកម្ពុជាត្រូវការផងដែរ ដោយត្រូវការចំនួន ២៦លានដូស សម្រាប់ចាក់ប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ស្មើនឹង៨០% នៃចំនួនប្រជាជនកម្ពុជាសរុប។

អត្ថបទដោយ៖ Nevin

Related Articles