We TV Cambodia

សម្ដេចហ៊ុន សែន៖ អ្នកដែលទិញលំនៅឋាន ឬខុនដូក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធឡើយ

សម្ដេចហ៊ុន សែន៖  អ្នកដែលទិញលំនៅឋាន ឬខុនដូក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធឡើយ

ដោយ៖ពេជ្រ

ផេក សម្ដេច

 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ « អ្នកដែលទិញលំនៅឋាន ឬខុនដូក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ អញ្ចឹងគឺធ្វើឱ្យអ្នកដែលកសាងលំនៅឋានក្នុងតម្លៃថោកល្មម នឹងខិតខំកសាងលំនៅដ្ឋាន ហើយអ្នកដែលមានប្រាក់សមល្មមក៏អាចទិញលំនៅដ្ឋានក្រោម ៧ម៉ឺនដុល្លារដោយមិនជាប់ពន្ធទេ»។

សម្តេច បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅភ្នំពេញ ប្រញាប់ទិញខុនដូ ដោយសារតែបានរួចពន្ធប្រថាប់ត្រារយៈពេលមួយឆ្នាំ។ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចហ៊ុន សែន ក៏បានប្រកាសឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាង ៧ ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល១ ឆ្នាំ ដោយគិតចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ៕

Related Articles