We TV Cambodia

សម្ដេចហ៊ុនសែន អនុញ្ញាតឱ្យក្រសួងកសិកម្មបង្កើត«សភាកសិឧស្សាហកម្មកម្ពុជា»

សម្ដេចហ៊ុនសែន អនុញ្ញាតឱ្យក្រសួងកសិកម្មបង្កើត«សភាកសិឧស្សាហកម្មកម្ពុជា»

ដោយ៖រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ សម្ដេចហ៊ុនសែន បានយល់ព្រមឱ្យក្រសួងកសិកម្មបង្កើត«សភាកសិឧស្សាហកម្មកម្ពុជា» តាមសំណើររបស់ក្រសួងកសិកម្ម។

បើយោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី “ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។

ទន្ទឹមនិងនោះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា” ធ្វើយ៉ាងណាឲ្យ សេចក្តីព្រាងច្បាប់នេះមានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។

ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមក។

បន្ថែមពីនេះ ការដោះស្រាយបញ្ហានេះ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលសមាជិកសភាកសិឧស្សាហកម្មត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ៕

 

 

Related Articles