We TV Cambodia

សម្ដេចតេជោ ហ៊ុន សែន៖ មិនខ្លាចនឹងទៅ វ៉ូហាន ទេឲ្យតែប្រទេសចិន អនុញ្ញាត​(វីដេអូ)

សម្ដេចតេជោ ហ៊ុន សែន៖ មិនខ្លាចនឹងទៅ វ៉ូហាន ទេឲ្យតែប្រទេសចិន អនុញ្ញាត​(វីដេអូ)

ព័ត៌មានជាតិ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីល្ងាចម្សិល បានទៅទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េ ខណៈដែលសម្ដេច ក៏បានអនុញ្ញាតឲ្យប្រជពលករកម្ពុជា នៅទីនោះចូលជួប និងសួរសុខទុក្ខផងដែរ។​ ក្នុងកំលុង នៃការជួបសួរទុក្ខនេះ សម្ដេចក៏បានថ្លែងសារ ជាច្រើន ទៅកាន់ប្រជាជាតិ រួមមានការអភិវឌ្ឈ វិស័យសេដ្ឋកិច្ច កម្ពុជា ការពង្រឹងចំណងមិត្ដភាព កម្ពុជា​នឹងកូរ៉េ ក៏ដូចជាការលើកឡើង ផងដែរ អំពីបញ្ហា នៃមេរោគថ្មី កូរ៉ូណា។

នៅក្នុងសេចក្ដីថ្លែងសារ សម្ដេច ក៏បានលើកយកពីបញ្ហានៃការរាតត្បាត នៃ ជម្ងឺកូរ៉ូណា ភ្ជាប់គ្នាទៅនឹង ពាក្យសម្ដីប្រតិកម្មតប ទៅលើប្រសាសន៍សម្ដេចចុងក្រោយ ដែលបានថ្លែងអំពីការ យកចិត្ដទុកដាក់ គិតគូរពីប្រជាពលរដ្ឋចិន ដែលបានរងទុក្ខ​ដោយជម្ងឺកូរ៉ូណា និង ការលើកឡើងជាច្រើនទៀត ទៅនឹងការ ជម្លៀស ប្រជាជន ពីប្រទេសចិន ក៏ដូចជាការ បិទជើងហោះពីចិន ផងដែរ។ សម្ដេចធ្លាប់បាន មានប្រសាសន៍ថា ស្របពេលមិត្ដភក្ដិមានបញ្ហា យើងមិនត្រូវរត់ចោលគ្នាទេ។

សម្ដេចបានថ្លែងក្នុងឱកាស ពិធីជួបសំណេះសំណាល ជាមួយពលករ កម្ពុជា នៅប្រទេសកូរ៉េ​ថា សម្ដេច​នៅធ្វើដំណើរទៅកាន់ទីក្រុង វ៉ូហាន ដែលជាតំបន់កំពុងរាត្បាតជម្ងឺកូរ៉ូណា ប្រសិនជា ចិន អនុញ្ញាតបើកជើងហោះហើរចូល ។ សម្ដេចនឹងទៅសួរសុខទុក្ខ ប្រជាជនចិន ក៏ដូចជា និស្សិតខ្មែរនៅទីនោះ។ សូមទស្សនាវីដអូខាងក្រោម ៖

អត្ថបទដោយ៖ អឿ អ៊ុយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *