សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងក្នុងពិធីសម្ពោធផ្លូវមួយខ្សែក្នុងខេត្តពោធិ៍សាត់ថា ចិនបានដឹកវត្ថុធាតុដើមចំនួន ៧នាវាមកឲ្យកម្ពុជា ដោយ៥គ្រឿងនឹងចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលចតនៅកំពង់ផែទីក្រុងហូជីមីញ។
សម្ដេចក៏បានបន្ថែមថា មូលហេតុដែលនាវា ២គ្រឿងទៀតដឹកតាមទីក្រុងហូជីមិញ ដោយសារតែវត្ថុធាតុដើមទាំងនោះទុកសម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។ សម្ដេចបន្តទៀតថា «បើតាមព័ត៌មានមិត្តចិនឱ្យដឹងថា នាវា៧គ្រឿងនេះមិនមែនដឹកត្រឹមខែបីនេះទេ គឺដល់ខែប្រាំ រហូតដល់សភាពការធូរស្រាល»។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក