We TV Cambodia

សម្ដេចតេជោហ៊ុន សែន៖ កម្ពុជាបានត្រៀមថវិកាប្រមាណ៨០០ ទៅ ២,០០០លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩

សម្ដេចតេជោហ៊ុន សែន៖ កម្ពុជាបានត្រៀមថវិកាប្រមាណ៨០០ ទៅ ២,០០០លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩

សម្ដេចតេជោ ហ៊ុន សែន ក្នុងពីធីប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា (ប្រភព៖ Facebook)

កម្ពុជាបានត្រៀមថវិកាប្រមាណ៨០០ ទៅ ២,០០០លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ ថវិកានេះសម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។

និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាក្នុងពីធីទទួលសញ្ញាប័ត្រ (ប្រភព៖ Facebook)

ជាមួយគ្នានេះដែរ សម្តេចតេជោហ៊ុន សែនបានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពីធីប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា (ប្រភព៖ Facebook)

សម្តេចក៏បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើមានអាការៈសុខភាពខុសពីប្រក្រតីដូចជា អាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពីធីប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា (ប្រភព៖ Facebook)

សម្ដេចតេជោ ហ៊ុន សែន ក្នុងពីធីប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា (ប្រភព៖ Facebook)

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles