We TV Cambodia

សម្ដចហ៊ុន សែន៖ នាពេលឆាប់ៗនេះកម្ពុជា នឹងសម្រេចគោលដៅនាំអង្ករចេញ ១ លានតោន

សម្ដចហ៊ុន សែន៖ នាពេលឆាប់ៗនេះកម្ពុជា នឹងសម្រេចគោលដៅនាំអង្ករចេញ ១ លានតោន

ដោយ៖ពេជ្រ

តាកែវ៖ ក្នុងដំណើរទស្សនកិច្ចនៅស្រុកព្រៃកប្បាសខេត្តតាកែវដើម្បីស្វែងយល់ពីវឌ្ឍនភាពកសិកម្មរបស់ប្រទេសនៅព្រឹកថ្ងៃ ២១ កក្កដា ឆ្នាំ ២០២០ សម្តេចហ៊ុនសែនបានមានប្រសាសន៍ថាទោះបីគោលដៅនាំចេញអង្ករមិនអាចទៅដល់ឆ្នាំនេះក៏ដោយ ក៏សន្ទុះនៃការនាំចេញអង្ករនាពេលថ្មីៗនេះបានបង្ហាញសក្តានុពលរបស់កម្ពុជាផងដែរ។

 

សម្ដេចបានគូសបញ្ជាក់ថា  រហូតមកដល់ពេលនេះកម្ពុជាបាននាំចេញអង្ករប្រហែល ៤០០.០០០ តោនដូច្នេះយើងអាចព្យាករថានឹងសម្រេចបានគោលដៅរបស់យើងនៅឆ្នាំ ២០២១ ឬ ២០២២ ។

សម្ដេចបន្ថែមថា នៅឆមាសទី ១ ឆ្នាំ ២០២០ អង្ករសរុបរបស់កម្ពុជាមានចំនួន ៣៩៧.៦៦០ តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសកើនឡើងប្រមាណ ៤១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។គ្រាន់តែក្នុងខែមិថុនាឆ្នាំ ២០២០ ប៉ុណ្ណោះអង្ករប្រមាណ ៤១.៥៦៣ តោនត្រូវបាននាំចេញពោលគឺកើនឡើង ១០.១៩៧ តោនឬស្មើនឹង ៣២.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះ អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅ ៥៦ ប្រទេសជុំវិញពិភពលោករួមមានប្រទេសចិន ២៤ ប្រទេសនៅសហភាពអ៊ឺរ៉ុបនិង ៦ ប្រទេសក្នុងតំបន់អាស៊ាននិង ៦៦ ក្រុមហ៊ុនចូលរួមនាំចេញ។

សូមជម្រាបជូនថា ការនាំអង្ករចេញមានការកើនឡើងនៅគ្រប់ទិសដៅបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ នោះគឺកើនឡើងដល់ ៤៥,១៩ ភាគរយទៅសហភាពអឺរ៉ុប ២៥,២០ ភាគរយចំពោះប្រទេសចិន ៤៧,៦៩ ភាគរយចំពោះប្រជាជាតិអាស៊ាននិង ៧៩,២៦ ភាគរយទៅកាន់ទីផ្សារបរទេសដទៃទៀត៕

Related Articles