We TV Cambodia

សម័យនេះហើយ ឈប់ទិញដីព្រាវទៀតទៅ!

សម័យនេះហើយ ឈប់ទិញដីព្រាវទៀតទៅ!

យើងដឹងរួចមកហើយថា ពេលបច្ចុប្បន្ននេះ មានការឃោសនា និងមានការផ្សព្វផ្សាយគ្រប់ទិសទីទៅតាមតំបន់ផ្សេងៗ មិនថាការចែកខិត្តប័ណ្ឌ ការដាក់ស្លាកផ្សព្វផ្សាយតាមដងផ្លូវ ការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ឬការ Live Facebook នោះទេ គឺម្ចាស់គម្រោង ឬក៏ភ្នាក់ងារលក់អចលទ្រព្យតែងតែធ្វើការផ្សព្វផ្សាយថា៖ ដីរបស់ខ្លួនជាដីល្អ ជាជាប់ផ្លូវជាតិ ជាដីដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ ឬក៏ជាដីដែលនៅជិតនឹងតំបន់រោងចក្រ សហគ្រាសធំៗជាហូរហែរ ដើម្បីឱ្យទាក់ទាញដល់អ្នកដែលកំពុងមើលការផ្សព្វផ្សាយហ្នឹងមានចំណាប់អារម្មណ៍ទិញគម្រោងរបស់ខ្លួន។ ក៏ប៉ុន្តែត្រឹមតែការផ្សព្វផ្សាយតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់យើងដែលជាអ្នកទិញនោះទេ មិនមែនឱ្យតែគេថាល្អ ហើយធ្វើការកក់លុយ ឬទិញយកតែម្តងនោះទេ។ ដើម្បីកុំឱ្យទិញដីព្រាវៗ ឬក៏ទិញដីទាំងប្រថុយប្រថាននោះ យើងដែលជាអ្នកទិញត្រូវធ្វើការទំនាក់ទំនងទៅខាងភ្នាក់ងារលក់ដើម្បីសួរនាំអំពីព័ត៌មានលម្អិតដូចជា៖


១- ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬ ជារបស់អ្នកផ្សេង។
២- វិញ្ញាបនប័ត្រសម្គាល់អចលនទ្រព្យ (មានជាប់បន្ទុក ឬអត់)
៣- លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រក/និក. ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
៤- ឯកសារបង់ពន្ធអចលនវត្ថុ
៥- បណ្ណបំបែកក្បាលដី
៦- ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

និងចុះទៅទីតាំងផ្ទាល់ដើម្បីសិក្សាពីមូលដ្ឋាននៅជុំវិញនោះដោយផ្ទាល់ ដើម្បីឱ្យដឹងថា គម្រោងដីឡូតិ៍ហ្នឹងដូចនូវអ្វីដែលគេផ្សព្វផ្សាយឬទេ? មានការអភិវឌ្ឍបែបណា? មានប្រព័ន្ធលូ ប្រព័ន្ធទឹក-ភ្លើងត្រឹមត្រូវដែរទេ? ឬក៏ជាតំបន់។

អត្ងបទដោយ៖​ ពិសី

ន់ដែលយើងអាចធ្វើអាជីវកម្មបានដែរទេ? ជាពិសេសមុននឹងទិញត្រូវតែសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការខកចិត្តណាមួយកើតឡើង។

Related Articles