We TV Cambodia

សម័យនេះហើយ គេមិនប្រើ Facebook សម្រាប់ទំនាក់ទំនង និងការកម្សាន្ទទេ តែគេប្រើវាសម្រាប់ធ្វើអាជីវកម្ម

សម័យនេះហើយ គេមិនប្រើ Facebook សម្រាប់ទំនាក់ទំនង និងការកម្សាន្ទទេ តែគេប្រើវាសម្រាប់ធ្វើអាជីវកម្ម

ដោយ៖ ស្រីពេជ្រ

ប្រភពរូបភាព៖ Google

ដូចដែលអ្នកដឹងស្រាប់ហើយ ហ្វេសប៊ុក គឺជាបណ្តាញផ្សព្វផ្សាយសង្គមធំជាងគេបំផុតនៅលើពិភពលោក។ វាជាវេបសាយ ដែលបានចាប់ផ្តើមក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងមិត្តភាព ផ្ដោតលើការកម្សាន្តផ្សេងៗជាដើម ហើយកម្មវិធីនេះកំពុងតែប្រតិបត្តិការនៅទូទាំងពិភពលោក។

សព្វថ្ងៃនេះ ហ្វេស ប៊ុក មានអ្នកប្រើប្រាស់សកម្មជាង ២,៤ ពាន់លាននាក់នៅទូទាំងពិភពលោក។ ចំនួននេះគឺខ្ពស់ជាងចំនួនរថយន្តនៅតាមដងផ្លូវទូទាំងពិភពលោកទៀតផង។ មូលដ្ឋានអ្នកប្រើប្រាស់ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅពេលដែលប្រព័ន្ធអ៊ិនធឺណេត ពង្រីកខ្លួនទៅដល់ប្រជាជនដែលមិនទាន់បានប្រើប្រាស់នៅឡើយ។

មែនទែនទៅ ហ្វេស ប៊ុក មិនត្រឹមតែជាឧបករណ៍បណ្តាញសង្គម​ ដែលអ្នកប្រើដើម្បីតែចុចឡាច ចុចស៊ែរនោះទេ។ សព្វថ្ងៃនេះ វាគឺជាមធ្យោបាយមួយដ៏សំខាន់ ដែលប្រើប្រាស់សម្រាប់ក្នុងការផ្សព្វផ្សាយអាជីវកម្ម ឬការរកស៊ីជួយដូរផ្សេងៗជាដើម។

ជាក់ស្ដែង មនុស្សជាច្រើនកំពុងប្រើហ្វេសប៊ុកនៅទូទាំងពិភពលោក ហើយចំនួននៅតែបន្តកើនឡើងជាលំដាប់ ដែលនេះហើយជាចំណុចមួយដ៏ល្អក្នុងការធ្វើអាជីវកម្ម។តាមរយៈការប្រើប្រាស់ទីផ្សារ ដែលអ្នកអាចទិញ និង លក់ជាមួយសហគមន៍មូលដ្ឋាន។ បន្ថែមពីនោះ​អ្នកអាចប្រើសេវាកម្មឥតគិតថ្លៃនេះ ដើម្បីលក់ផលិតផលរបស់អ្នក និង ណែនាំវាដល់អ្នកទិញដែលពួកគេកំពុងរង់ចាំទិញផលិតផល ឬ សេវាកម្មរបស់អ្នក។

ការប្រើប្រាស់គេហទំព័រ ហ្វេស ប៊ុក សម្រាប់ផ្សាយផលិតផលរបស់អ្នក​គឺជាវិធីដ៏ល្អបំផុត។ហើយខាងក្រោមនេះគឺជាគន្លឹះដែលអ្នកគួរប្រើប្រាស់ដើម្បីទាក់ទាញដល់អតិថិជនអ្នក៖

១)យីហោ វាជាឈ្មោះសម្គាល់អាជីវកម្ម។ បើឈ្មោះអាជីវកម្មអ្នកទាក់ទាញ វាក៏កាន់តែងាយស្រួលក្នុងការផ្សព្វផ្សាយផងដែរ។

២)វីដេអូ ការប្រើប្រាស់វីដេអូ គឺជាចំណុចមួយដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះអ្នកខ្លះគាត់គ្រាន់តែមើល គឺគាត់ងាយយល់អំពីផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនអ្នក។

៣)រូបភាព រូបភាពគឺជាកញ្ចក់ផ្លុះបញ្ចាំងពីអត្ថន័យ និងខ្លឹមសារ។ ជាទូទៅ រូបភាពសំខាន់ណាស់ក្នុងការប្រើសម្រាប់ផ្សព្វផ្សាយអ្វីមួយ។

៤)អត្ថបទ ក្រៅពីវិធីបីខាងលើ ការប្រើប្រាស់ខ្លឹមសារអត្ថបទ គឺជាវិធីមួយបែបទៀតដែលអ្នកគួរបប្រើសម្រាប់ទាក់ទាញអតិថិជនអ្នក។ ព្រោះចំណង់ចំណូលចិត្តមនុស្សគឺខុសៗគ្នា ដូចនេះជាការល្អបើអ្នកអាចប្រើប្រាស់វិធីទាំងបួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍តាមរយៈការប្រើប្រាស់បណ្ដាញសង្គម៕

 

Related Articles