We TV Cambodia

សម័យកាល កូវីឌ១៩ បានប្រែខ្លួន ថៅកែចិនបីរូប ទៅជាមហាសេដ្ឋីលើវិស័យ ផលិតផលវេជ្ជសាស្ដ្រ

សម័យកាល កូវីឌ១៩ បានប្រែខ្លួន ថៅកែចិនបីរូប ទៅជាមហាសេដ្ឋីលើវិស័យ ផលិតផលវេជ្ជសាស្ដ្រ

ទន្ទឹមនឹងមានការរីករាលដាល ខ្លាំងនៃមេរោគ កូវីឌ១៩ ជាលក្ខណៈពិភពលោក ក្នុងនោះបញ្ហាសេដ្ឋកិច្ច​ក៏បានវិវត្ដខ្លួន ធ្លាក់ចុះស្ទើតែគ្រប់វិស័យមិនថា​បណ្ដាប្រទេសដែលមានគ្រឹះសេដ្ឋកិច្ចរឹងមាំយ៉ាងណានោះទេ លើកលែងតែវិស័យ ផ្នែកផលិតផល វិជ្ជសាស្ដ្រ ដែលមានតម្រូវខ្ពស់ ហើយក៏ស្ថិតនៅក្នងស្ថានភាពបន្ទាន់ ទៀតផង។

ផ្នែកវិស័យវិជ្ជសាស្ដ្រ បានក្លាយជាមុខសញ្ញា​យ៉ាងសំខាន់​ ក្នុងការចូលរួម ប្រយុទ្ធប្រឆាំង​ ទប់ស្កាត់​និងការ​រីករាលដាល​ មេរោគ កូវីដ១៩។ ផលិតផលដែលត្រូវបាន គេត្រូវការខ្លាំងនោះ គឺម៉ាស​ បរិក្ខាពេទ្យ ម៉ាស៊ីនស្កែន ទឹកលាងសំអាតជាដើម។

នៅប្រទេសចិន​ មានក្រុមហ៊ុន សហគ្រាសចំនួន២ធំៗ ដោយសហគ្រាសទី១​ ឈ្មោះ Allmed Medical Products គ្រប់គ្រងដោយ​លោក Cui Jinhai។  ក្រុមហ៊ុនេះមានទីតាំងស្ថិតនៅ ក្នុងខេត្ដ ហឺប៉ី ស្ថិតក្នុងតំបន់ ចំនុចស្នូល នៃប្រភពកំណើត មេរោគ កូវីដ១៩។ កាលពីដើមឆ្នាំ២០២០ ក្រុមហ៊ុនបានពង្រីកវិសាលភាព​នៃការ ផលិត​បរិក្ខាពេទ្យ​(សម្លៀកបំពាក់) ជាពិសេស​ម៉ាស​កាពារ ដើម្បីបំពេញតម្រូវការ ក្នុងប្រទេស។​ យោងតាមការចុះផ្សាយរបស់ គេហទំព័រ Bloomberg បង្ហាញថា ថៅកែ ក្រុមហ៊ុន ផលិតផល វិជ្ជសាស្រ្ដមួយនេះ បានកើននៃទ្រព្យសម្បត្ដិ រហូតដល់​១៧ពាន់លានដុល្លារ ទៅហើយ មកទពេលនេះ​។ សហគ្រាសបន្ទាប់ គឺ ក្រុមហ៊ុន Guangzhou Wondfo Biotech ដែលជាក្រុមហ៊ុន សហគ្រាស ផលិតឧបករណ៍ ត្រួតពិនិត្យ នៅប្រទេសចិន ដែលគ្រប់គ្រងដោយ បុគ្គលពីររូប គឺ Li Wenmei និង Wang Jihua  អ្នកទាំងពីរបានក្លាយខ្លួនទៅជាមហាសេដ្ឋីទាំងពីរ ក្នុងពេលតែមួយ ជាមួយនឹងភាគហ៊ុន ក្រុមហ៊ុនមួយនេះ។ ផលចំណូលដែលក្រុមហ៊ុនទទួលបាន ដោយកើនឡើង ក្នុងកំលុងពេលត្រឹមតែ៣ខែ មកទល់ពេលដើមឆ្នាំ​២០២០ មានចំនួនដល់ទៅ ៤០% គិតត្រឹមតែដើមឆ្នាំ។

គូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ របាយការណ៍ពិភពលោក បានបង្ហាញថា មេរោគ កូរវីដ១៩ កំពុងតែរាតត្បាតខ្លាំង ក្នុងប្រទេស អ៊ីតាលី ដែលអ្នកស្លាប់កើនឡើងដល់ទៅ ១៨០៩ អ្នកផ្ទុកមាន ២០៦០៣នាក់​ ដែលតួរលេខនេះ អ៊ីតាលី ឈលើលេខរៀង​លំដាប់លេខ២ បន្ទាប់ពីចិន។

អត្ថបទដោយ៖​Stince

Related Articles