We TV Cambodia

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗនិង ស្វាគមន៍មហាអង្គរសង្រ្កាន្តនៅឆ្នាំនេះ

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗនិង ស្វាគមន៍មហាអង្គរសង្រ្កាន្តនៅឆ្នាំនេះ

 

រូបភាព៖ នគររាជ

កំណែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជុំវិញប្រាសាទខេត្តសៀមរាបជាច្រើន បានលេចមុខមាត់ជាបណ្តើរៗ ដើម្បីត្រៀមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលកាន់តែខិតជិតចូលមកដល់។

ការជួសជុលកែលម្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះសៀមរាប រហូតមកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត ដែលមានប្រវែងសរុប ៣៥៤៦ ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០២០ ហើយ នេះបើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។

ទទ្ទឹមនឹងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុងអនុវត្តគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញតមអង្គរធំ ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២៤៧៦ ម៉ែត្រ បែងចែកជា ២ដំណាក់កាល និង ២កំណាត់ ដោយកំណាត់ទី១ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ដែលមានប្រវែង ១០៧៦ម៉ែត្រ និងកំណាត់ទី២ ពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ១៤០០ម៉ែត្រ។ ដោយគម្រោងកែលម្អកំណាត់ផ្លូវនេះ គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការពង្រីកផ្លូវនេះគឺ មានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការជួសជុលកែលម្អផ្លូវនេះ គឺដើម្បីឱ្យផ្លូវនៅជុំវិញបរិវេណតំបន់អង្គរ កាន់តែមានសោភណភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានមកវិញហើយដោយប្រារព្ធធ្វើឡើងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ដែលមានទីតាំងស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្ត ក្រោមប្រធានបទ “អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត”៕

ដោយ៖ ឧត្តម

Related Articles