We TV Cambodia

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) ស្នើ​សុំ​ជំនួយអន្តរាគមន៍ពីរដ្ឋាភិបាល ខណៈកំពុងរងផលប៉ះពាល់ដោយសារ COVID-19

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) ស្នើ​សុំ​ជំនួយអន្តរាគមន៍ពីរដ្ឋាភិបាល ខណៈកំពុងរងផលប៉ះពាល់ដោយសារ COVID-19
លោក គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (ប្រភព៖ Google)

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​ដាក់​ជូន​លិខិត​មួយ​ទៅកាន់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើ​សុំ​ជំនួយអន្តរាគមន៍ពីរដ្ឋាភិបាល ក្នុងខណៈដែលកំពុងរងផលប៉ះពាល់ពី COVID-19 ។ ក្នុងលិខិតនោះដែរ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជាបានស្នើសុំ ៣ចំណុច ដែលជាបញ្ហាចម្បងក្នុងអាជីវកម្មរបស់ពួកគេ។ ខាងក្រោមនេះជាចំណុចទាំង៣ ដែលសមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជាបានបាន​ដាក់​ជា​សំណូម​ពរ ទៅ​ក្រសួង​ហិរញ្ញវត្ថុ ស្នើសុំ​​ដំណោះស្រាយ៖

របាតការណ៍សង្ខេបស្ដីពីផលប៉ះពាល់នៃ COVID-19 ទៅលើ YEAC (ប្រភព៖ ហ្វេសប៊ុក)

១) សុំ​ពន្យារ​ពេល​នៃ​ការ​បង់ពន្ធ​ប្រចាំខែ ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ គឺ​សម្រាប់​ពន្ធ​ប្រាក់ខែ ពន្ធកាត់ទុក និង​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម (VAT) និង​ស្នើ​សុំ​ជំនួយ​សង្គ្រោះ​ពី​កម្ចី​ដែលមាន​ស្រាប់​បស់​ធនាគារ ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម។

២) ស្នើ​ឲ្យ​មាន​ការផ្ដល់​កម្ចី​ដើមទុន ដោយ​មិន​មាន​ទ្រព្យ​ធានា​ឲ្យ​ដល់​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម ដើម្បីពួកគេ​បន្ត​ស្ថិរភាព​ខ្សែ​សង្វាក់​ផលិតកម្ម និង​ចាប់ផ្ដើម​អាជីវកម្ម​ឡើងវិញ។

៣) ស្នើ​ឲ្យ​មាន​កម្មវិធីផ្ដល់​កម្ចី/ការវិនិយោគ​ពង្រីកអាជីវកម្ម ជាមួយគ្រោងការដែល​ចែករំលែក​ហានិភ័យ​របស់​រដ្ឋាភិបាល ក្នុងការពង្រីក​ការវិនិយោគ​ដែលចាំបាច់​សម្រាប់​ដំណើរការ​អាជីវកម្ម​ឡើងវិញ។

គូសបញ្ជាក់ផងដែរថា ការរីករាលដាលននៃជំងឺ COVID-19 បានធ្វើឲ្យអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ និងមានមួយចំនួនឈានដល់ការបិទទ្វារទាំងស្រុងផងដែរ ប៉ុន្តែការប៉ះពាល់នេះ មិនមែនតែកម្ពុជានោះទេ ពោលគឺពិភពលោកទាំងមូលដែលរងផលប៉ះពាល់។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles