We TV Cambodia

GMAC៖ ស្នើភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើឲ្យមានភាពប្រសើរឡើងក្នុងវិស័យកាត់ដេរ

GMAC៖ ស្នើភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើឲ្យមានភាពប្រសើរឡើងក្នុងវិស័យកាត់ដេរ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ស្របពេលដែល មានការរីករាលដាលឆ្លងជាសាកលនៃជំងឺកូវីដ១៩ សមាគមកាត់ដេរ សូមអំពាវនាវដល់ភាគីទាំងអស់ រួមមានអ្នកបញ្ជារទិញ រោងចក្រកាត់ដេរ និងកម្មករសហជីព​ រួមគ្នាដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើង។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ បានលើកឡើងថា ចំពោះរោងចក្រទាំងអស់ ត្រូវគិតគូពីសុវត្ថិភាពជាចម្បង ដោយយកចិត្តទុកដាក់ រក្សាអនាម័យ ចាត់វិធានការនៅកន្លែងការងារ ដើម្បីការពារកម្មករពីការឆ្លងកូវីដ១៩។

ជាពិសេស​ ក៏បានសំណូមពរចំពោះអ្នកទិញទាំងអស់ សូមកុំបោះបង់កម្ពុជា ពោលគឺត្រូវបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ដោយដឹកទំនិញដែលបានផលិតរួច និងទំនិញដែលកំមពុងផលិត ទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា។

ក្នុងនោះដែរ កម្មករនិងសហជីពទាំងអស់ ត្រូវមានទំនុកចិត្តលើវិធានការការពារលក្ខណៈវិទ្យាសាស្រ្ត​ ដែលក្រសួងកំពុងផ្សព្វផ្សាយ ដើម្បី ជម្នះការរីករាលដាលនៃជំងឺរលាកសួតថ្មីនេះ៕

Related Articles