We TV Cambodia

សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា នឹងរៀបចំពិព័ណ៌ពាណិជ្ជកម្ម និងសន្និសីទផលិតផលជាម្ហូបអាហារ និងខ្សែចង្វាក់ផលិតកម្ម

សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា នឹងរៀបចំពិព័ណ៌ពាណិជ្ជកម្ម និងសន្និសីទផលិតផលជាម្ហូបអាហារ និងខ្សែចង្វាក់ផលិតកម្ម

ដោយ៖ពេជ្រ

ភ្នំពេញ៖ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា(FICCI) នឹងរៀបចំពិព័រពាណិជ្ជកម្ម និងសន្និសីទ  ស្ដីអំពីផលិផលប្រើប្រាស់ជាម្ហូបអាហារ និងខ្សែចង្វាក់ផលិតកម្ម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ថ្ងៃ ២៩ កក្កដា ឆ្នំា២០២០។

យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ពិព័រណ៌ពាណិជ្ជកម្ម និងសន្និសីទនេះ នឹងប្រព្រឹត្តនៅថ្ងៃ១០ ដល់ ១៤ សីហា​ ឆ្នាំ២០២០ តាមរយៈវេទិការអេឡិកត្រូនិក ដែលអាចចូលរួមដោះស្រាយជាលក្ខណៈឌីជីថលពីសំណាក់អ្នកទស្សនា​មកពីជុំវិញពិភពលោក។

ទន្ទឹមនឹងនេះដែរ ពិព័រណ៌ពាណិជ្ជកម្មនេះ ផ្ដោតលើវិស័យសំខាន់ៗ ដូចជា ម្ហូបអាហារកែច្នៃ និងភេសជ្ជៈ ផលិតផលថែរក្សាសម្រស់ ខ្សែចង្វាក់ផលិតកម្ម និងការដឹកជញ្ជូន សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកទេសព័ត៌មានវិទ្យា និង បច្ចេកវិទ្យាវេចខ្ចប់៕

Related Articles