We TV Cambodia

សប្បុរសជនម្នាក់ ប្រកាសរកក្មេងស្រីមួយរូបនៅខេត្តមណ្ឌលគិរី ដែលនិងផ្ដល់ការងារក្នុងប្រាក់បៀវត្ស២០០ដុល្លារ

សប្បុរសជនម្នាក់ ប្រកាសរកក្មេងស្រីមួយរូបនៅខេត្តមណ្ឌលគិរី ដែលនិងផ្ដល់ការងារក្នុងប្រាក់បៀវត្ស២០០ដុល្លារ

កាលពីពេលថ្មីកន្លងមកនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើសម្រស់ក្មេងស្រីកម្ពុជាមួយរូបនៅឯខេត្តមណ្ឌលគីរីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាងស្រស់ស្អាតពីធម្មជាតិពិតៗ ទោះនាងស្ថិតនៅក្នុងសំលៀកបំពាក់ប្រឡាក់ដី ហើយមិនបានរៀបចំខ្លួនស្អាតបាតដូចក្មេងនៅទីក្រុងក៏ដោយ ។

ភាពរួសរាយ និងស្នាមញញឹម របស់កុមារីរូបនេះបានទាក់ចិត្តឱ្យភ្ញៀវទេសចរផ្ដិតយករូបភាពរបស់ក្មេងស្រីតូចមិនចេះជិនណាយ ព្រមទាំងក្មេងៗដទៃទៀតដែលជាមិត្តភក្ដិរបស់នាងដែលលក់របស់របរបន្តិចបន្តួចជូនភ្ញៀវទេសចរ ។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយទំព័រហ្វេសប៊ុកផេក ចៅមាណព Chavmeanup បានធ្វើឱ្យមហាជនទាំងជាតិ និងអន្តរជាតិចែករំលែកព្រោងព្រាត ពិសេសនោះមានក្ដីអាណិតចំពោះក្មេងស្រីដ៏ស្រស់ស្អាតរូបនេះដែលចេញពីគ្រួសារក្រខ្សត់ តែនាងមានក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន និងជាសិល្បៈការិនីដ៏ល្បីមួយរូបនៅថ្ងៃអនាគត ។

អ្វីដែលគួរឱ្យរំភើបនោះដោយសារតែឥទ្ធិពលនៃបណ្ដាញសង្គមបានធ្វើឱ្យកុមារីឈ្មោះ ស្រីនីត ទទួលបានក្ដីអាណិតស្រឡាញ់ជាច្រើនដល់ថ្នាក់បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Buy Meng Hong ប្រកាសផ្ដល់ការងារដល់ក្មេងស្រីរូបនេះ ដោយប្រាក់ខែ ៣ ខែដំបូងទទួលបាន ២០០ ដុល្លារ ។

ប៉ុន្តែបុរសរូបនេះមិនបានបញ្ជាក់ទេថាជាការងារអ្វីនោះ ហើយក៏មិនដឹងថាតើនាងអាចធ្វើបានឬអត់ទេ ព្រោះអីក្មេងស្រីរូបនេះមិនទាន់គ្រប់អាយុទេ ។ គួរជម្រាបឱ្យដឹងផងដែរថា ស្រីនីត ទើបមានអាយុ ១១ ឆ្នាំ ជាសិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគីរី។

ប្រភពរូបភាព៖ ចៅមាណព្វ

អត្ថបទដោយ៖ ​ពីសី

Related Articles