We TV Cambodia

សន្ទុះតម្លៃអចលនទ្រព្យនៅកម្ពុជា៖ “តើអនាគតនឹងទៅជាយ៉ាងណា?”

សន្ទុះតម្លៃអចលនទ្រព្យនៅកម្ពុជា៖ “តើអនាគតនឹងទៅជាយ៉ាងណា?”

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមអ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ បានឱ្យដឹងថា​ ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃអចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំង។ ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះពី១០%ទៅ១០០% ឬជាង១០០%ក៏មាន អាស្រ័យលើទីតាំងភូមិសាស្ត្រ។

បន្ថែមពីនេះ សន្ទុះនៃតម្លៃនេះមិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់សេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានចរិតជាកំសួលចិត្តសាស្រ្ត ឬឥរិយាបទ (behavioral) របស់មហាជន និងអ្នកវិនិយោគ។ បណ្តាអ្នកជំនាញបានព្យាករណ៍ថាតម្លៃនឹងមានការកើនឡើងក្នុង១ឆ្នាំប្រមាណ៧%ទៅ១០%ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកបន្តថា ការព្យាករណ៍នេះទំនងជាអាចទៅរួចព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី។ យោងតាមទិន្នន័យរបស់ ក្លូបលប្រភើធីហ្កាយបានអោយដឹងថាតម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជាមានតម្លៃប្រមាណ២៩០០ដុល្លាអាមេរិកក្នុង១ម៉ែត្រការ៉េ។ នៅថៃតម្លៃ៣៩០០ដុល្លា នៅឥណ្ឌាតម្លៃ១០.៩០០ដុល្លា នៅចិនតម្លៃ១១.៨០០ដុល្លា នៅសិង្ហបុរីតម្លៃ១៣.៧០០ដុល្លា និង នៅហុងកុងតម្លៃ២៨.៥០០ដុល្លា។

ទន្ទឹមនឹងនេះ អ្វីដែលគួរអោយបារម្ភគឺកម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋដែលមានចំណូលទាបនាពេលអនាគត។ ការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជានាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងជីវភាពរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃយ៉ាងតិច២៥.០០០ដុល្លា។ វិបត្តិនេះបានកើតឡើងរួចហើយនៅហុងកុង ដូច្នេះកម្ពុជាគួររៀនសូត្រ និងរៀបចំគោលនយោបាយអោយបានល្អ៕

ប្រភព៖ លោកង៉ែត ជូ

 

Related Articles