We TV Cambodia

សត្វល្អិតបំពង មិនត្រឹមតែឆ្ងាញ់នោះទេ ថែមទាំងមានប្រយោជន៍សម្រាប់រាងកាយទៀតផង

សត្វល្អិតបំពង មិនត្រឹមតែឆ្ងាញ់នោះទេ ថែមទាំងមានប្រយោជន៍សម្រាប់រាងកាយទៀតផង

បើ​ទោះបី​ជា ​មើល​ទៅតាម​រូបរាង​ខាងក្រៅ ​យល់​​ថា​សត្វល្អិត​ទាំងនោះ មិនគួរ​ឲ្យ​ចង់​ទទួល​ទាន ​ក៏ពិតមែន តែ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ដែល​មនុស្សជា​ច្រើន ​យល់​ថា​រសជាតិ ​ពិត​ជា​ពិសេស​ខ្លាំង​តែ​ម្តង​៕

សត្វល្អិតបំពង

១​. សម្បូរ​ប្រតេអ៊ីន ក្នុង​សត្វ​ល្អិត​ឆៅ ​ចំនួន​១០០ក្រាម​មាន​៩-៦៥ក្រាម ​នៃ​ប្រូតេអ៊ីន៖ សត្វ​ល្អិត​ដែល​ផ្តល់​ប្រូតេអ៊ីន​ច្រើន ​ជា​ងគេ​បំផុត​នោះគឺ​សត្វ​កណ្តូប​ និង​សត្វ​ពីងពាង​ ហើយ​ប្រូតេអ៊ីន​ ដែល​មាន​ផ្ទុ​ក ក្នុង​សត្វ​ល្អិត​ទាំងនោះ​គឺ​ស្រដៀង​ទៅនឹង​ប្រូតេអ៊ីន ​ដែល​មាន​នៅក្នុង​ពងមាន់ ឬក៏​១០០ក្រាម​នៃ​សត្វ​ជ្រូក​ចំណែក​សត្វ​ដង្កូវ​ដួង សម្បូរទៅ​ដោយ ​ប្រតេអ៊ីន​ខ្ពស់​ខ្លាំង​ផងដែរ ក្នុង​ចំណោមសត្វ​ល្អិត​ទាំងអស់​។

សត្វល្អិតបំពង

២. វាបញ្ចុះកូឡេស្តេរ៉ុល៖ តើអ្នកជឿថា សត្វល្អិតមានផ្ទុកChitin (ឈីន​ទិន) ទេ? នៅពេលដែលChitin ត្រូវបានរំលាយធ្វើ​ឲ្យ​ ផ្នែកខ្លះរបស់​វា ​ក្លាយទៅជាchitosan ហើយ​វា​ក៏​ភ្ជាប់គ្នា ទៅនឹងខ្លាញ់។ បន្ទាប់មកធ្វើឱ្យ កម្រិតកូលេស្តេរ៉ុលរបស់យើង ធ្លាក់ចុះមិនគួរឱ្យជឿ។ ជួយទប់ទល់នឹង ការឆ្លងមេរោគផ្សិត ក្នុងបំពង់រំលាយអាហារ ហើយ​នេះ​ក៏ជា លទ្ធផលនៃChitin និងChitosan ផងដែរ។

សត្វល្អិតបំពង

៣. សត្វល្អិតគឺជា ប្រភពចំណីអាហារល្អ និងមានតំលៃសមរម្យ ​សម្រាប់ប្រជាពលរដ្ឋ ដែល រស់នៅតំបន់ ដាច់ស្រយាល។ នេះ​បើ​តាម​របាយការណ៍ ពីអង្គការស្បៀង អាហារពិភពលោកឬ FAO ស្តីពី«សត្វល្អិតដែលអាច បរិភោគបាន។ វាគឺជាក្តីសង្ឃឹម នៃអនាគតសម្រាប់ សន្តិសុខស្បៀង និងចំណីអាហារ​។»

សត្វល្អិតបំពង

៤. ក្រៅពីមានជាតិ ប្រូតេអ៊ីនខ្ពស់ ដែលងាយស្រួល ​រស់នៅ វាក៏សំបូរទៅដោយ ជាតិរ៉ែផ្សេងៗទៀត ដូចជាផូស្វ័រ ប៉ូតាស្យូម និងវីតាមីន B ផងដែរ​។

ប្រែសម្រួល៖ គឹមសួ

Related Articles