
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គិតត្រឹមចុងសប្ដាហ៍ទី៣ ខែមីនា ឆ្នាំ២០២០ នេះសណ្ឋាគារ ផ្ទះសំណាក់ និងអាផាតមិនសរុបជិត ១០០ទីតាំងបានបិទទ្វា ដែលប៉ះពាល់ដល់បុគ្គលិកប្រមាណជាង ២០០០នាក់ ដោយសារតែការរីករាលដាលខ្លាំនៃមេរោគ COVID-19 ធ្វើឲ្យគ្មានភ្ញៀវមកលេង និងចូលស្នាក់នៅ។
របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងចំណោមនោះមានសណ្ឋាគារចំនួន៤១ទីតាំង មាន១៨ទីតាំងបានបានបិទទ្វារទាំងស្រុង (២ទីតាំងបានដាក់ពាក្យបិទទ្វារួចរាល់) និង២៣ ទីតាំងផ្សេងទៀតបានសម្រេចផ្អាកបណ្ដោះអាសន្ន (១១ទីតាំងបានដាក់ពាក្យផ្អាករួចរាល់) ដែលសរុបសណ្ឋាគារទាំង៤១ មានបុគ្គលិកចំនួន២០១៤នាក់។ ក្រៅពីសណ្ឋាគារ ក៏មានអាផាតមិនចំនួន ២ទីតាំងបានបិទទ្វារ អាជីវកម្មផ្ទះភ្ញៀវចំនួន៤១ និងភោជនីយដ្ឋានចំនួន២ ផងដែរដែលបានបិទទ្វា។
ក្រសួងទេសចរណ៍បានធ្វើការសន្និដ្ឋានថា ១ ឬ ២សប្តាហ៍ក្រោយនេះ អាជីវកម្មទេសចរណ៍មួយចំនួនធំអាចប្រឈមនឹ

ងការបិទទាំងស្រុង ព្រោះមិនមានភ្ញៀវដែលធ្វើឱ្យអាជីវកម្មជួបបញ្ហាលើការចំណាយ។
អត្ថបទដោយ៖ Nevin
