សណ្ឋាគារ លំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh របស់អាមេរិក និងបើកដំណើរជាផ្លូវការ នៅចុងខែកញ្ញា ឆ្នាំនេះហើយ។
បើតាមការចេញផ្សាយ របស់ក្រុមហ៊ុនសណ្ឋាគារ លំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh និងបើកសម្ពោធ នៅចុងឆ្នាំនេះ ជាមួយនិង បែបផែនជីវិតទាន់សម័យ ដោយសណ្ឋាគារនេះ និងមាន២៤៨បន្ទប់ និងរួមបញ្ចូលភោជនីយដ្ឋាន សាលសន្និសីទ ស្ប៉ា និងស្កាយបារ។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យវិចិត្រសិល្បៈ ផ្សាររាត្រី និងទល់មុខទន្លេមេគង្គ។ ផ្តល់ទីតាំងល្អសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅក្នុងទីក្រុង។
សណ្ឋាគារ Hyatt Regency Phnom Penh បានថែរក្សាស្ថាបត្យកម្មសម័យអាណានិគមបារាំងដើមរបស់ខ្លួន ខណៈពេលដែលបន្ថែមអគារចម្រុះ ជាច្រើនបែបនេះបានធ្វើឱ្យសណ្ឋាគារមួយ សំបូរទៅដោយប្រវត្តិសាស្ត្រ តែក៏អាចផ្តល់នូវប្រណីតភាពទំនើបៗផងដែរ៕