We TV Cambodia

សណ្ឋាគារ មួយចំនួននៅសៀមរាប កំពុងបិទទ្វារ ក្រោយការរីករាលដាលខ្លាំងនៃ Covid-19

សណ្ឋាគារ មួយចំនួននៅសៀមរាប កំពុងបិទទ្វារ ក្រោយការរីករាលដាលខ្លាំងនៃ Covid-19

សៀមរាប៖ ទន្ទឹមនឹងមានការរីករាលដាលខ្លាំងនៃ មេរោគផ្លូវដង្ហើមថ្មី Covid -19 ទូទាំងពិភពលោក បានធ្វើឲ្យមានការ ប៉ះពាល់ដល់វិស័យនានា ដែលក្នុងនោះវិស័យទេសចរណ៍រងផលប៉ះពាល់ ជាអទិភាព ចំពោះ​បណ្ដា ប្រទេសដែលមានវិនិយោគទុនជនជាតិចិនចូលទៅច្រើន។ យ៉ាងណាមិញ បណ្ដាប្រទេសក្នុងតំបន់អាស៊ី កម្ពុជា ក៏ទទួលរង ការប៉ះពាល់មិនអន់នោះដែរ ខណៈដែលអត្រាភ្ញៀវទេចរណ៍ត្រូវថយចុះ នៅតាមតំបន់រមណីដ្ឋានទេសចរណ៍ផ្សេង។ ភាគរយអត្រានៃការស្នាក់នៅរបស់បរទេស ត្រូវធ្លាក់ចុះ ប៉ះពាល់ដល់វិស័យសណ្ឋាគារ។​

ថ្មីៗនេះយោងតាមការលើកឡើងរបស់ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដការងារបន្ដរបស់ក្រសួងទេសចរណ៍» នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សណ្ឋាគារនៅខេត្តសៀមរាបប្រមាណជា ៧ភាគរយ បានផ្អាកអាជីវកម្ម ដោយការធ្លាក់ចុះភ្ញៀវទេសចរ អំឡុងពេលវីរុសកូរ៉ូណាកំពុងវាយលុកនៅប្រទេសចិន និងទូទាំងពិភពលោក។

ឯកឧត្តម ទិត ចន្ថា បានមានប្រសាសន៍បន្ដទៀតថា « ផលប៉ះពាល់មកដល់ពេលនេះ បើនិយាយពីសណ្ឋាគារគឺមានតិចតួចទេ នៅខេត្តសៀមរាបមានការផ្អាកអាជីវកម្មខ្លះ ខ្លះក៏សុំផ្អាកដើម្បីធ្វើការជួសជុលកែលម្អដោយសារភ្ញៀវតិច អញ្ចឹងទៅគាត់ក៏យកឱកាសនោះដើម្បីធ្វើការកែលម្អ រៀបចំតែម្តងទៅ មានប្រហែលជា ៧% ក្នុងចំណោមសណ្ឋាគារ ភោជនីយដ្ឋាន យើងអត់រាប់ផ្ទះសំណាក់ទេ។ នៅសៀមរាបមានសណ្ឋាគារសរុបទាំងអស់ ទាំងផ្ទះសំណាក់ផង មានប្រមាណជាជិត ៣០០ ប៉ុន្តែក្នុងនោះមានប្រមាណជា ៧ ឬ៨ សណ្ឋាគារដែលមានការផ្អាកបណ្តោះអាសន្ន។ »

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ផងដែរថា « កិច្ចការហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ជាពិសេសនៅខេត្តសៀមរាប យើងបាននិងកំពុងធ្វើជាប្រចាំ។ ម្លោះហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថមិនទាន់ផ្គត់ផ្គង់ទាន់តម្រូវការទេ ដោយសារកំណើនមានភាពរហ័ស។ »

អត្ថបទដោយ៖ Stince

ប្រភព៖ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *