ដោយ៖ឧត្តម
ទីផ្សារផ្ទះសំណាក់នៅកម្ពុជាមិនរងហានិភ័យខ្ពស់នោះទេទោះបីជាវិស័យ សណ្ឋាគារ និងខុនដូមានការកើនឡើងជាលំដាប់ក្នុងប្រទេសក៏ដោយ។ក៏ប៉ុន្តែនៅពេលអនាគតវិស័យផ្ទះសំណាក់មួយនឹងអាចរងការប្រឈមខ្ពស់លើការបាត់បង់ភ្ញៀវផងដែរ។
បច្ចុប្បន្នទីផ្សារនៃការស្នាក់នៅរបស់ភ្ងៀវកំពុងមានទំនោរខ្ពស់ទៅលើផ្ទះសំណាក់ថ្វីត្បិតសណ្ឋាគារលំដាប់ ផ្កាយ ខុនដូកំពស់ខ្ពស់ៗ រីកសុះសាយនៅក្នុងប្រទេសក៏ដោយ។ វិស័យផ្ទះសំណាក់នេះកំពុងមានផាសុខភាពល្អព្រោះថាភ្ងៀវជាតិនិងអន្តរជាតិភាគច្រើនចូលចិត្តស្នាក់នៅផ្ទះសំណាក់។
ថ្លែងពីស្ថេរភាពនៃវិស័យសំណាក់ក្នុងប្រទេស សណ្ឋាគារ និងខុនដូត្រូវបានអតិថិជន និងភ្ងៀវទេសចរមានការចាប់អារម្មណ៍ខ្លាំងឡើងៗនេះសរបញ្ជាក់ថាវិស័យសណ្ឋាគារ និងខុនដូកំពុងហ៊ុមទ័ព្ធទីផ្សារផ្ទះសំណាក់នៅឆ្នាំ២០១៩នេះ។
លោកស្រី ក្លេស ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានលើកឡើងថា ទីផ្សារនៃអាជីវកម្មផ្ទះសំណាក់នៅទូទាំងប្រទេសមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺមានស្ថេរភាពល្អ។
លោកស្រី មានប្រសាសន៍ថា៖« ភ្ងៀវភាគច្រើនដែលត្រូវការកន្លែងស្នាក់នៅគឺចូលចិត្តកក់ផ្ទះសំណាក់ ដោយសារមានតម្លៃសមរម្យ។» លោកស្រីបន្តថា៖«ផ្ទះសំណាក់ និងសណ្ឋាគារមានលក្ខណះស្រដៀងគ្នាដូច្នេះយើងអាចនិយាយបានថាវិស័យពីនេះមានភាពល្អប្រសើរ។ ដោយមើលឃើញថាផ្ទះសំណាក់មានស្ថេរភាពល្អដោយមិនមានហានិភ័យនាមួយកើតឡើង ក៏យើងសម្កាល់ឃើញថាផ្ទះសំណាក់ប្រមាណ១២%ត្រូវបានបឹទអាជីវកម្ម ដោយសារគ្មានភ្ងៀវទេសចរមកស្នាក់នៅ។»
លោកស្រីបញ្ជាក់ថា៖« កត្តាដែលធ្វើអោយផ្ទះសំណាក់ជួបហានិភ័យគឺការប្រើប្រាស់បច្ចេកវិទ្យា សម្ភារះមិនស្របទៅតាមស្តង់ដារនៃការរស់នៅសម័យថ្មី។»
ដោយមើលឃើញពីកត្តាវិជ្ជមាននិងអវិជ្ជមានរបស់អាជីវកម្មផ្ទះសំណាក់នេះលោក ស្រីក្លេស ចិន្តា បានបង្ហាញការព្យាករណ៍លើវាសនាផ្ទះសំណាក់ក្នុងប្រទេសកម្ពុជាថា៖ នាពេលអនាគតផ្ទះសំណាក់នៅកម្ពុជាមិនមានច្រើនទៀតទេ ដោយជំនួសមកវិញនូវ សណ្ឋាគារខុនដូ ជាច្រើន៕»