We TV Cambodia

សណ្ឋាគារលំដាប់ផ្កាយ៣ មួយទើបនឹងលេចរូបរាងឡើងក្នុងរាជធានីភ្នំពេញយ៉ាងស្រស់ស្អាត

សណ្ឋាគារលំដាប់ផ្កាយ៣ មួយទើបនឹងលេចរូបរាងឡើងក្នុងរាជធានីភ្នំពេញយ៉ាងស្រស់ស្អាត

សណ្ឋាគារលំដាប់ផ្កាយ៣ មួយមានឈ្មោះថា CA & SA ទើបនឹងបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី០១ វិច្ឆិកាម្សិលមិញនេះ នៅក្នុងទឺកដីនៃទីក្រុងកោះពេជ្រ ដែលកំពុងប្រមូលផ្ដុំដោយអគារខ្ពស់ៗ ទំនើបៗជាច្រើន។

លោក លី ឈុនឡុង នាយកប្រតិបត្តិក្រុមហ៊ុន ចៅជីគ្រុប ដែលជាអ្នកវិនិយោគសណ្ឋាគារនេះ បានប្រាប់ឲ្យដឹងថា សណ្ឋាគារនេះមានកម្ពស់ ១២ជាន់ និងមាន ១៥០បន្ទប់ ស្ថិតនៅលើផ្លូវ អេលីតថោន កែងជាមួយផ្លូវ La Seine និងផ្លូវសុភមង្គល នៅកណ្តាលទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មិនតែប៉ុណ្ណោះ សណ្ឋាគារនេះ ក៏មានចំណតយានយន្តក្រោមដី និងលើដីផងដែរ។

លើសពីនេះទៀត សណ្ឋាគារបាននឹងកំពុងជួយលើកមុខមាត់ទីក្រុងកោះពេជ្រឲ្យកាន់តែលេចធ្លោមួយកម្រិតទៀត ខណៈដែលតំបន់នេះកំពុងរីកដុះដាលនូវសំណង់អគារខ្ពស់ៗរាប់រយ បូករួមនឹងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញកោះមួយនេះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles